ភ្នំពេញ៖ ក្រសួងការងារ នឹង សហការជាមួយក្រុមហ៊ុន ឯកជន ដើម្បីបង្កើតគេហទំព័រមួយ សម្រាប់ផ្តល់ព័ត៌មាន នានា ជូនដល់ពលករនិងកម្មករខ្មែរ ទាំងក្នុងនិងក្រៅប្រទេស , នេះបើតាមការលើកឡើង របស់លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំឡុងទស្សនកិច្ច នៅក្រុមហ៊ុន ខេមបូឌាន ស៊ូព្រីម ធេឡេខមម្ញូនីខេសិនមេឌា គ្រុបខូអូធីឌី (CTMG) នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ។

លោករដ្ឋមន្ត្រីឲ្យដឹងថា កន្លងមកក្រសួងបានធ្វើការផ្សព្វផ្សាយ ស្តីពីព័ត៌មានទាក់ទិននឹងការងារ និងសេវាផ្សេងៗ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា ប៉ុន្តែការផ្សព្វផ្សាយនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើដាក់ នៅ តាមអនឡាញពលករនិងកម្មករ អាចមើលបានគ្រប់ពេល។ លោករដ្ឋមន្ត្រីបន្តទៀតថា «ជួនកាលពេល ដែល កម្មករនិងពលករ ជាប់រវល់ការងារមិនបានមើលទូរទស្សន៍ ពួកគេអាចមើល តាមអនឡាញ នៅពេលទំនេរ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការដាក់បញ្ចូលវេបសាយក្រសួង ទៅក្នុងអនឡាញ របស់ក្រុមហ៊ុននេះ ពិតជា មានសារៈសំខាន់ណាស់ ក្នុងការបញ្ជួនព័ត៌មាន ដែលក្រសួង មាននិងសេវាផ្សេងៗ និងអត្ថប្រយោជន៍នានា ដែលបងប្អូនពលករ និងកម្មករទទួលបានទៅដល់ពួកគាត់ ទាំងក្នុង និងក្រៅប្រទេស។

ក្រសួងការងារ និងក្រុមហ៊ុន CTMG ក៏មានគំរោង ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមអនឡាញ ដែលមាន ប្រទេសមួយចំនួន នៅលើពិភពលោកបានអនុវត្តរួចមកហើយៗ គំរោងនេះ ក្រុមហ៊ុន ក៏មានកិច្ចសហប្រតិបត្តិការ ចិន-អាស៊ានផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមគំរោងក្រុមហ៊ុននឹងបង្កើតការសិក្សា តាមអនឡាញក្នុងក្រមខណ្ឌតំបន់អាស៊ាន តែម្តង ហើញនៅពេលដែលរៀនចំបណ្តានិស្សិត រៀននៅតាមប្រទេសអាស៊ាន អាចមកប្រលង នៅកម្ពុជា បាន ព្រោះថាក្រុមហ៊ុនមានគំរោងបង្កើត ជាមជ្ឈមណ្ឌលអនឡាញមួយនៅកម្ពុជា សម្រាប់ តំបន់អាស៊ានតែម្តង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល