រូបភាពត្រូវបានគេចាត់ទុកថា ជារូបថតផ្នែកខាងក្រោយនៃ iPhone តំលៃថោក ដែល Apple អាច
ធ្វើការបង្ហាញខ្លួននៅឆ្នាំនេះ ត្រូវបានលេចចេញនៅលើអ៊ីនធឺណេត ជាមួយនឹងការប៉ាន់ស្មានថា
នឹងមានអេក្រង់ទំហំ 3,5 inch, camera 5 megapixel និងសំបកធ្វើពីជ័រ មានច្រើនពណ៌សំរាប់
ជ្រើសរើស។

រូបភាពមួយសន្លឹកនៅលើគេហទំព័រ Tactus វាស្រដៀងទៅនឹងបណ្តាព័ត៌មានចចាមអារាម ដែល
បានលេចលឺកាលពីពេលកន្លងមកនេះ ដូចជា ផលិតផលមានសំបកធ្វើពីជ័រ រចនាម៉ូតរាបស្មើ និង
មានផ្នែកគែមរាងកោងដូចនឹង iPod Touch។ ជាក់ស្តែង នៅផ្នែកជ្រុងខាងឆ្វេង មានរន្ធប្រហោង
សំរាប់ដាក់ប៊ូតុង ដំឡើង បន្ថយ និងបិទបើក សម្លេង ដូចបណ្តាស៊េរី iPhone ពីមុនៗដូច្នេះដែរ។

រួមជាមួយរូបភាពនេះ, Tactus បានបន្តឲ្យដឹងថា iPhone តំលៃថោកដែលមានរចនាម៉ូតដូចខាងលើ
នឹងត្រូវបាន Apple ដាក់បង្ហាញនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ ក្នុងតំលៃប្រហែល ៣០០ ដុល្លារ
ថោកជាងពាក់កណ្តាលតំលៃ iPhone 5។ ប៉ុន្តែ ជំនួសឲ្យទំហំអេក្រង់ 4 inch ដូច iPhone 5, ផលិត
ផលតំលៃថោករបស់ Apple នឹងមានអេក្រង់ Retina 3,5 inch ដូច 4 និង 4S, chip A5 និង camera
5 megapixel។ លក្ខណៈដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ វាមាន ៥ពណ៌ផ្សេងគ្នាដូចជា ស, ខ្មៅ,
ខៀវ, ក្រហម និងលឿង។

តាមមតិមួយចំនួនបាននិយាយថា រូបភាពខាងលើនេះ ជារូបភាពក្លែងក្លាយ មិនមែនជាការរចនាម៉ូត
ពិតរបស់ iPhone ថ្មីទេ។ ជាក់ស្តែង លទ្ធភាពរូបភាពខាងលើ ក្លាយជាការពិតក៏មានច្រើនដែរ ព្រោះ
ថា បណ្តាផលិតផលថ្មីៗរបស់ Apple ដូចជា iPhone 5 រឺ iPad Mini សុទ្ធតែត្រូវបានលេចចេញរូបភាព
មុនតាំងពីយូរ មុនថ្ងៃបង្ហាញខ្លួនជាផ្លូវការ៕

ដោយ៖ សិលា
ប្រភព៖ VE