CamNews

នគរបាលម្នាក់ ឃើញគេលង់ទឹក លោតទៅជួយ ស្លាប់ខ្លួនឯង គេរួចខ្លួន

ខេត្តបន្ទាយមានជ័យ ៖ អតីតនគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទើបប្តូរទៅនៅខេត្ត
កំពង់ឆ្នាំងម្នាក់ បានលង់ទឹកស្លាប់ ពេលឃើញគេលង់ទឹក លោតទៅជួយ ទីបំផុតគេរួចខ្លួន លង់
ស្លាប់ខ្លួនឯងទៅ វិញ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ នៅចំណុច
ប្រឡាយទឹក  ស្ពានក្រឡ ភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ជន ហុងដា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ក្រុងប៉ោយ
ប៉ែត ជានគរបាលពាក់ស័ក្កិ៣ នៅខេត្តកំពង់ឆ្នាំង ផ្នែកសណ្តាប់ធ្នាប់ និងជាកូនប្រសា លោក ឡុង
សំណាង មេបញ្ជាការវរនគរបាល ការពារព្រំដែនគោកលេខ៨៩១។

ប្រភពពីប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និង ឈ្មោះ ប៊ី
បាននាំគ្នា ទៅស្ទូចត្រីលេង និងលេងទឹកជំនន់ នៅប្រឡាយខាងលើ ភ្លាមនោះសន្ទូច របស់ឈ្មោះ
ប៊ី បានជាប់នឹងសំរាស់ គេក៏បានចុះទៅដោះ ក៏បានលង់ ជនរងគ្រោះជានគរបាល ឃើញដូច្នោះ
បាន លោតទៅជួយ ក៏ត្រូវទឹកគួចបាត់ខ្លួនមួយសន្ទុះធំ ទើបអណ្តែត ពេលរកឃើញ ជនរងគ្រោះ
បានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ។

គួរបញ្ជាក់ថា ទឹកជំនន់លិចខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២៧ ខែ
សីហា ឆ្នាំ២០១៣ នេះមានមនុស្សស្លាប់ ដោយសារទឹកជំនន់ រហូតដល់ ១៣នាក់ហើយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល