CamNews

បុរសម្នាក់យល់ព្រមប្តូរឈ្មោះកំណើតរបស់ខ្លួន ជា "iPhone 7" ដើម្បីទទួលបាន iPhone 7 មួយគ្រឿង មិនគិតថ្លៃ

ជំនួសឲ្យការចំណាយលុយជាច្រើនរយដុល្លារ ដើម្បីទិញ iPhone 7 ដែលខ្លួនស្រឡាញ់មួយគ្រឿង​យុវជនសញ្ជាតិអ៊ុយរ៉ាហ្គាយម្នាក់ បានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះកំណើតខ្លួន ដើម្បីទទួលបានការ​ ផ្តល់ជូន iPhone 7 មួយគ្រឿងមិនគិតថ្លៃ។

តាមប្រភពព័ត៌មានពី PhoneArena ក្រុមហ៊ុនកុំព្យូទ័រមួយកន្លែងនៅ Kiev ជាទីក្រុងមួយនៅប្រទេស​អ៊ុយរ៉ាហ្គាយ បានសន្យាថានឹងផ្តល់ជួន iPhone 7 មួយគ្រឿងមិនគិតថ្លៃ​ ដល់មនុស្ស ៥នាក់ដំបូងដែល​ហ៊ានប្តូរឈ្មោះ​កំណើតខ្លួន ទៅជាឈ្មោះស្មាតហ្វូនរបស់ Apple។​ កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក​ Olexander Turin ជាយុវជនម្នាក់វ័យ ២០ឆ្នាំ បានក្លាយជាមនុស្សដំបូង ដែលទទួលបានការផ្តល់ជូននូវ​iPhone 7 ដោយមិនគិតថ្លៃមួយគ្រឿង នៅក្នុងកម្មវិធីនេះ បន្ទាប់ពីរូបគាត់បានប្តូរជាឈ្មោះជាផ្លូវការទៅ​ជា iPhone Sim (Sim មានន័យថា ៧ នៅក្នុងភាសាអ៊ុយរ៉ាហ្គាយ)។

Olexander Turin, ឥឡូវមានឈ្មោះថា iPhone 7 កំពុងកាន់លិខិតឆ្លងដែនជាមួយនឹងឈ្មោះថ្មី របស់ខ្លួន

បើយើងនិយាយពីផ្នែកហិរញ្ញវត្ថុ Turin ហាក់ដូចជាទទួលបានភាពចំណេញច្រើន នៅក្នុងការប្តូរ​ឈ្មោះ​នេះ។ នៅអ៊ុយរ៉ាហ្គាយ បច្ចុប្បន្ន iPhone 7 ថ្មីមួយគ្រឿង មានតម្លៃលក់​ ៨៥០ដុល្លារ ក្នុងពេល​ដែល ថ្លៃចំណាយទៅលើការប្តូរឈ្មោះ តម្លៃតែ ២ដុល្លារ ប៉ុណ្ណោះ។

បើទោះជាដូច្នេះ មិត្តភក្តិ និងគ្រួសាររបស់ Turin (ឥឡូវនេះមានឈ្មោះ iPhone Sim) មានការភ្ញាក់​​ផ្អើលជាខ្លាំង នៅពេលដែលរូបគាត់បានប្តូរឈ្មោះកំណើតរបស់ខ្លួន។ ប្តូរឈ្មោះមិនមែនជាំរឿងធម្មតា​នោះទេ ​ហើយអាចនឹងជះឥទ្ធិពលមិនល្អទៅដល់ការរស់នៅរបស់ Turin នៅថ្ងៃក្រោយ៕

- បរិមាណលក់របស់ iPhone បន្តធ្លាក់ចុះ ៣ត្រីមាសជាប់គ្នា
- តម្លៃឧបករណ៍គ្រឿងផ្សំរបស់ Pixel XL ខ្ទង់ ២៨៥,៧៥ ដុល្លារ ថ្លៃជាង iPhone 7, Galaxy S7 ទៀត

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview