យប់មិញការប្រកួតវគ្គផ្តាច់ព្រ័ត្រ Confederation Cup 2013 វគ្គផ្តាច់ព្រ័ត្ររវាងក្រុមជំរើសជាតិ
Brazil និង Spain ធ្វើឡើងនៅកីឡាដ្ឋានដ៏ស្អាតប្រណិតរបស់ប្រស៊ីល គឺកីឡាដ្ឋានបាល់ទាត់
MARACANA ។

ការប្រកួតចាប់ផ្តើមនៅតង់ទី ១ ដែលបើកឆាកមិនទាន់ស្រួលបួលផង កីឡាកររបស់ប្រស៊ីល
Fred ស៊ុតបានមួយគ្រាប់មុន នៅនាទីទី ២ ។ ការប្រកួតក៏ចាប់ផ្តើមជាបន្ត ដោយក្រុមប្រស៊ីល
នៅតែបន្តការវាយលុក រហូតដល់ចុងតង់ទី ១ នាទីទី ៤៤ កីឡាករវ័យក្មេង Neymar ស៊ុតបាន
មួយគ្រាប់ទៀត ជួយអោយក្រុមប្រស៊ីល នាំមុខមុនក្នុងតង់ទីមួយក្នុងលទ្ធផល ២ ទល់ ០ ។

គ្រាន់តែចូលមកដល់តង់ទី ២ ភ្លាមក្រុមប្រស៊ីល មិនបង្អង់យូរស៊ុតបានមួយគ្រាប់ទៀត ដោយ
Fred ដដែលនាំមុខ ៣ ទល់ ០ ។ ទោះជាយ៉ាងនេះក្តី ក្រុមអេស្ប៉ាញ នៅមិនទាន់បាក់ទឹកចិត្ត
នៅឡើយទេ ហើយបានព្យាយាមសំរុកទៅលើ ក្រុមប្រស៊ីលខ្លាំងណាស់ដែរ តែទៅមិនរួចបាន
ត្រឹមតែរង់ចាំភាពបរាជ័យ ។ លទ្ធផលចុងក្រោយគឺ ក្រុមជំរើសជាតិប្រស៊ីល ឈ្នះក្រុមអេស្ប៉ាញ
យ៉ាងងាយក្នុងលទ្ធផល ៣ ទល់ ០ ការពារតំណែងជើងឯក Confederation Cup បានដដែល ៕

<object width="450" height="350" data="http://www.youtube.com/v/kN3EUVzswMo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/kN3EUVzswMo&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ k14