CamNews

រថយន្ដដឹកទឹកកកបើកលឿន ព្រលះម៉ូតូ២គ្រឿង បណ្តាលឲ្យធ្លាក់ផ្លូវ ទាំងម៉ូតូទាំងរថយន្ដ របួសប្ដីប្រពន្ធ២នាក់

(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យពលរដ្ឋភ្ញាក់ផ្អើលទាំងព្រឹក គឺរថយន្ដក្រុមហ៊ុនទឹកកក បើកបរក្នុងល្បឿនលឿន ហើយជាន់ហ្រ្វាំង ទទឹងផ្លូវបណ្ដាលឲ្យប៉ះម៉ូតូឈប់ស្ងៀមធ្លាក់ពីលើផ្លូវជាតិ ទាំងរថយន្ដទាំងម៉ូតូ និងបណ្ដាលឲ្យប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចំណុចព្រែកច្រោក​ ភូមិព្រែតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ស៊ី ធី នាយប៉ុស្ដិ៍រដ្ឋបាល ឃុំបុសលាវ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ដក្រុមហ៊ុនដឹកទឹកក សុខ ផេង ដែលមានទីតាំងជាប់វត្តបច្ឆា ក្រុងក្រចេះ ជាអ្នកបង្កហេតុដោយរថយន្ដបើកក្នុងល្បឿង យ៉ាងលឿនហើយជាន់ហ្វ្រាំងបោករថយន្ដទទឹងផ្លូវ បណ្ដាលឲ្យប៉ះម៉ូតូឈប់ចាក់សាំង នៅចិញ្ចើមផ្លូវធ្លាក់ពីលើផ្លូវ និងម៉ូតូ១គ្រឿងទៀតដួលលើខូចខាត់ផងដែរ។ អ្នកបើកបររថយន្ដបង្កឈ្មោះស៊ុ បូរ៉ា អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។

ជនរងគ្រោះជាប្រពន្ធឈ្មោះ ពុទ្ធ ចាន់ឌី អាយុ៣១ឆ្នាំ និងប្តីឈ្មោះ ជុំ កក់ អាយុ២៦ ត្រូវ រងរបួសធ្ងន់ទាំង២នាក់។ ជនរងគ្រោះរស់នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

លោកនាយប៉ុស្ដិ៍បន្ដទៀតថា ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវគេបញ្ជូនទៅសំរាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយម៉ូតូ និងរថយន្ដត្រូវកម្លាំងជំនាញផ្ញើទុក នៅប៉ុស្ដិ៍រដ្ឋបាលបុសលាវ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី