CamNews

មនុស្ស០៩នាក់ស្លាប់ និងជិតកន្លះលាននាក់ជម្លៀសខ្លួន ដោយសារព្យុះទីហ្វុងកំណាច Lionrock នៅជប៉ុន

(តូក្យូ)៖ ព្យុះទីហ្វុងកំណាច Lionrock បានវាយប្រហារភាគខាងជើង ឈៀងខាងកើតប្រទេស ជប៉ុន នៅល្ងាចថ្ងៃអង្គារ និង​បានបណ្តាលឲ្យកើត មានការបាក់ដី ហើយអាជ្ញាធរបាន​ធ្វើការ ជម្លៀស ប្រជាជន ៤១០,០០០នាក់ ចេញពីតំបន់ Tohoku ទៅរកទីកន្លែងណា ដែលមាន​សុវត្ថិភាព ខណៈមកដល់​ព្រឹកថ្ងៃពុធ នេះ អាជ្ញាធរបានរកឃើញ សាកសពមនុស្ស ០៩នាក់ នៅក្នុងផ្ទះពួកគេដែល បានលិចទឹក។ នេះបើតាមការ ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

Lionrock គឺជាព្យុះទី១០ហើយ ដែលបានវាយប្រហារ មកលើប្រទេសជប៉ុន នៅក្នុងរដូវព្យុះ ភ្លៀងដែលបានចូលមកដល់​នៅក្នុងឆ្នាំ ២០១៦ នេះ ហើយវាបានបោកសង្គ្រប់ខ្លាំង នៅវេលាម៉ោង ៧៖០០ នាទី យប់ម៉ោង នៅទីក្រុងតូក្យូ ក្នុងល្បឿនប្រមាណជាង ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះទៀត ជើងហោះហើរប្រមាណ ១០០ជើងត្រូវបានលុបចោល នៅព្រលានយន្តហោះ Tohoku ខណៈផ្ទះរបស់ប្រជាជន ៣៥,០០០ខ្នង បានដាច់ចរន្តអគ្គិសនី។

គួរបញ្ជាក់ថា នេះជាព្យុះកំណាច​លើកដំបូងហើយ គិតចាប់ពីឆ្នាំ ១៩៥១ ដែលបានមកបញ្ចប់ ឥទ្ធិពលរបស់វាលើដែនដីជប៉ុន ហើយលើកនេះវា​បានបង្កជាភ្លៀងធ្លាក់ ២៥០ មីលីម៉ែត្រ ដែលនឹងអូសបន្លាយ រហូតដល់ល្ងាច​ថ្ងៃពុធនេះផងដែរ។ ដោយឡែកនៅតំបន់ក្បែរនោះ​ដូចជាកោះ ហុកកៃដូ ក៏នឹងទទួលរងនូវប្រព័ន្ធ​សម្ពាធទាប ដែលមានភ្លៀង​ធ្លាក់ខ្លាំង កម្រិតបង្គួរ ១០០មីលី​ម៉ែត្រ ផងដែរ៕

ប្រភព ៖ ស៊ិនហួរ