ភ្នំពេញ ៖ មុខសញ្ញាកាច់ក ម៉ូតូពីរនាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យ ទាំងពីរនាក់ ធ្វើសកម្មភាព កាច់កម៉ូតូ របស់ ជនរងគ្រោះ នៅមុខផ្ទះលេខ៨M ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងទី២ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះយ៉ា ខន អាយុជាង៣០ឆ្នាំ ស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងម្នាក់ទៀតឈ្មោះសិត ពិសាល អាយុជាង៣០ឆ្នាំ រស់នៅខេត្ដព្រៃវែង ។ ដោយឡែកម្ចាស់ម៉ូតូស្កុបពី ឈ្មោះម៉ឺន ស្រីរិទ្ធ អាយុ២០ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីព្រឹកមិញ ខណៈដែលជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះ ពេលនោះ ជនសង្ស័យ ទាំងពីរនាក់ បានធ្វើសកម្មភាពចូលទៅកាច់ក តែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនៅគោលដៅក្បែរកន្លែងកើត ហេតុចុះមកឃាត់ខ្លួនភ្លាមៗតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល