(អាមេរិក)៖ អាការៈឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើងកើតមានអាការៈឈឺក្បាល ដែលយើងពុំបាននឹកនាដល់។

ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំ ជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការៈឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។

ការ៉េម៖ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់បណ្តាលឲ្យ សរសៃប្រសាទចំនួន២ និងជាលិកានៅបរិវេណនោះ បញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។

អំបិល៖ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀង ឬប្រកាំង (Migraine)។ អាការៈនេះច្រើនកើតឡើង ក្រោយពេលយើងបរិភោគប្រៃខ្លាំង មិនបានប៉ុន្មានម៉ោងផង។

កាបូនម៉ូណុកស៊ីដ (Cabon Monoxide)៖ អ្នកជ្រាបឬទេថា ការគេងទទូរ ឬគ្រលំភួយ បង្កឲ្យកើតមានឧស្ម័នកាបូនមូណុកស៊ីដ ដែលជាអ្នករំខានដល់ការធ្វើការ របស់អុកស៊ីហ្សែន ដែលជាបុព្វហេតុ នៃអាការឈឺក្បាលផងដែរ។

កម្តៅថ្ងៃ៖ ការស្ថិតនៅក្រោមកម្តៅថ្ងៃ ក្នុងរយៈពេលយូរធ្វើឲ្យរាងកាយរបស់យើង ត្រូវបាត់បង់ជាតិទឹក ហើយជាតិទឹកនៅក្នុងខួរក្បាល ព្រមទាំងខួរឆ្អឹងខ្នង ក៏ត្រូវស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ បណ្តាលឲ្យកើតមានអាការៈ ឈឺក្បាលឡើង។

ហាត់ប្រាណហួសកំរិត៖ ការហាត់ប្រាណ ឬលេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈឲ្យសរសៃឈាមតូចៗ ពុំអាចពង្រីកខ្លួនបាន ទាន់ពេលវេលា ក្នុងការទទួលយកបរិមាណឈាម ដែលធ្វើចរាចរយ៉ាងខ្លាំង ហើយធ្វើឲ្យសម្ពាធឈាម កើនឡើងខ្ពស់ នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃឈាម ក្រហមប្រឹងពង្រីកខ្លួន ដែលបណ្តាលឲ្យកើតមានអាការឈឺក្បាល កើតឡើង។

ស្បែកជើងកែងចោទ៖ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការតឹងតែង នៅត្រង់សាច់ដុំត្រយ៉ូងចេក (សាច់ដុំកំភួនជើង) ហើយសាយភាយទៅដល់កញ្ចឹងក និងក្បាល រួចអាចធ្វើឲ្យអ្នកឈឺក្បាល។

ការដឹងពីមូលហេតុ ដែលជំរុញឲ្យកើតមានអាការៈឈឺក្បាល អាចជួយឲ្យយើងកែខៃបញ្ហាបានខ្លះ តែបើការឈឺក្បាលនោះ នៅតែបន្តកើតមកក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវតែទៅពិគ្រោះ ជាមួយគ្រូពេទ្យកុំបីខាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង