មន្ទីរពេទ្យកែសម្ផស្សឯកជនមួយ នៅតំបន់ Gangnam កំពុងប្រឈមនឹងការប្ដឹង ដោយសារ
តែបានប្រើប្រាស់ឈ្មោះរបស់តារាល្បីៗ ដោយមិនបានសុំការអនុញ្ញាតពីពួកគេ។ សិល្បករ
មួយចំនួនដែលត្រូវបានមន្ទីរពេទ្យនេះប្រើប្រាស់ មានដូចជា Jang Dong Gun, Song Hye
Kyo, Kim Nam Gil, BoA, SNSD (Jessica និង Tiffany) ជាដើម។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា Jang Dong Gun រួមនឹងតារាចំនួន ៦រូបផ្សេងទៀត អាចនឹង
ទទួលបានប្រាក់សងជម្ងឺចិត្ត ១២០លាន won (ប្រហែល ១លាន ២សែនដុល្លារ) ពីមន្ទីរពេទ្យ
ដោយសារតែមន្ទីរពេទ្យនេះ បានប្រព្រឹតរឿងខាងលើ។ ទឹកប្រាក់នេះនឹងត្រូវបានបង់តាមរយៈ
តុលាការក្រុង Seoul ។ យ៉ាងនេះក្ដី មេធាវីរបស់មន្ទីរពេទ្យ កំពុងព្យាយាមដោះស្រាយ ដើម្បី
កាត់បន្ថយចំនួនទឹកប្រាក់ ឱ្យមកនៅទាបបំផុត។

គួររំលឹកថា ករណីប្ដឹងបែបនេះ ទាក់ទឹននឹង Lee Byung Hun ក្រុម Wonder Girls និង SNSD
ក៏ត្រូវបានគេធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០១២ ផងដែរ។

ដោយ ៖ សីហា
ប្រភព ៖ k14