(ស្វីស)៖ ក្រុមប្រឹក្សាវិន័យ FIFA បន្តព្យួរមុខតំណែងអតីតអគ្គលេខាធិការលោក Jerome Valcke ៣ឆ្នាំទៀត បន្ថែមពីលើបម្រាមចាស់៩ឆ្នាំ កាលពីចុងឆ្នាំ២០១៥ មិនឲ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងកីឡា ។

សារព័ត៌មាន BBC បានផ្សាយថា ការបន្ថែមទណ្ឌកម្ម ទៅលើបុរសជនជាតិបារាំងខាងលើនេះ គឺដើម្បីបញ្ចប់រដ្ឋបាលរបស់លោក Valcke តែម្តង ជុំវិញកំហុសលោក បានកេងបន្លំថ្លៃលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍ World Cup 2014 នៅប្រេស៊ីល ។

នេះក៏ជាលើកទី៣ផងដែរ ដែល FIFA ដាក់បម្រាមលោក Valcke មុនពេលព្យួរមុខតំណែងលោកដំបូងកាលពីខែវិច្ឆិកា និងដាក់បម្រាម៩ឆ្នាំបន្ថែមទៀត កាលពីចុងឆ្នាំ២០១៥ គ្រាដែលប្រធាន FIFA លោក Sepp Blatter និងប្រធាន UEFA លោក Michel Platini ជាប់បម្រាម៨ឆ្នាំដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី