(ភ្នំពេញ)៖ នៅទីបំផុតលោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្ដឹងលែងភរិយា គឺតារាសម្តែងស្រីវ័យក្មេងនាង ភិន សុដាលីស ជាផ្លូវការហើយ ក្រោយចំណាយពេល រស់នៅជាមួយគ្នា លក្ខណៈប្តី-ប្រពន្ធ ទើបបានរយៈពេលមួយឆ្នាំ បន្ទាប់ពីពួកគេបានសម្រេចចិត្តជ្រើសយកការ ចុះអ៊ីតាស៊ីវិល មុនការចាប់ផ្តើបរៀបចំពិធីអាពាហ៍ពិពាហ៍ តាមបែបប្រពៃណីសាសនារបស់ខ្មែរ រហូតស្ថិតក្នុងដំណាក់កាលមានផ្ទៃពោះ កូន៣ខែនេះ។

ជីវិតគូស្នេហ៍រស់នៅសាងសុភមង្គលរវាងតារាសម្តែងស្រី ដែលខំសុខចិត្តលះបង់ក្តីស្រលាញ់ថ្នាក់ថ្នមពីឪពុក ចុះចោលផ្ទះកាត់កេរ្តិ៍ខ្មាស់ រើបង្វិតមករស់នៅតាមស្វាមី លោក ប៉ែន ចំរ៉ុង ពីសំណាក់នាង ភិន សុដាលីស ដំបូងឡើងបានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តបង្ហាញ ក្តីអាណិតអាសូរ្យនិងលើកសរសើរ ចំពោះវីរៈភាពនៃសេចក្តីស្នេហាស្មោះស្ម័គ្រ ពួកគេទាំងពីរនាក់គ្រាដែលមានការរារាំងបំបែកបំបាក់ ស្នេហ៍ពីលោកឪពុកនាងនោះ។

ផ្ទុយពីការអះអាងសន្យាក្តែងៗចេញពីបបូមាត់ តារាប្រុសលោក ប៉ែន ចំរ៉ុង ដែលតែងនិយាយថា ស្រលាញ់ថែរក្សាមើលថែថ្នាក់ថ្នម ភរិយា អ្នកនាង ភិន សុដាលីស លុះមួយជីវិតនោះថ្មីៗនេះក៏ធ្លាយដំណឹង នៃការប្រួលប្រែក្រឡាស់ពាក្យសម្តីដោយ ប៉ែន ចំរ៉ុង បែរជាដាក់ពាក្យ បណ្តឹងប្តឹងលែងលះ សុដាលី ទៅតុលា ទាំងដឹងថានាងកំពុងពពោះកូនក្នុងផ្ទៃ ប្រមាណ៣ខែមកហើយ។

តាមព័ត៌មានពីតុលាការក្រុងភ្នំពេញបានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះង្គើរ រហូតឈានដល់ការសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការ ជាផ្លូវការ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក ពេជ្រ វិជ្ជាធរ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការបានបង្ហើបឲ្យដឹងទៀតថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យបណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រជាមួយគ្នា ជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះក្រោមមូលហេតុក្នុងពាក្យ បណ្ដឹងលែងលះលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មានពីចង្កោមរស់នៅក្នុង មជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថារវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូរមកហើយពោលគឺតាំងពីនាង ភិន សុដាលីស ប្រមាណជិតមួយខែឯណ្ណោះ។

រហូតមកទល់រសៀលថ្ងៃ០២ ខែឧសភា ឆ្នាំ២០១៦នេះលោក ប៉ែន ចំរ៉ុង Khmertalking មិនទាន់អាចទំនាក់ទំនងដើម្បីសុំការបំភ្លឺ ជុំវិញរឿងរ៉ាវ នេះបានទេ ខណៈទូរស័ព្ទរបស់លោកត្រូវបងប្រុស បង្កើតឈ្មោះលោក ប៉ែន រស់ ជាអ្នកទទួលជំនួសហើយនិយាយ ដោយខ្លីថា លោកគ្មានអ្វីត្រូវបកស្រាយទេ ព្រោះជារឿងរបស់គ្រួសារគេ។

ចំណែកឪពុកកូនរបស់អ្នកទាំងពីរគឺលោក អ៊ិន សុភិន និង ភិន សុដាលីស នៅរសៀលថ្ងៃនេះក៏មិនអាចទំនាក់ទំនងដើម្បីស្វែងរក ការបកស្រាយពីបញ្ហានេះបាននៅឡើយដែរ។ ប៉ុន្តែបើក្រឡេកមើលនៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់លោក អ៊ិន សុភិន មុននេះបន្តិចបានរសេរបង្ហោះថា Hello all dear friend ! ចាប់តាំងពីថៃ្ងសុក្រ រហូតដល់ថៃ្ងអាទិត្យនេះ មានអ្នកសារពត័មាន call មកសំភាសន៍ខ្ញុំច្រើនអំពីរឿងលោក ប៉ែន ចំរ៉ុង ប្តឹងលែងលះ ភិន សុដាលីស។

លោក អ៊ិន សុភិន ក៏បានបញ្ជាក់ទៀតថា ពេលនេះខ្ញុំចង់ប្រាប់ថា ទោះបីកូនខ្ញុំធ្លាក់ក្នុងសភាពបែបណាខ្ញុំ នៅតែស្រលាញ់កូន អាណិតកូន រហូតដល់ថ្ងៃខ្ញុំស្លាប់ ។ទន្ទឹមគ្នានេះថៅកែផលិតកម្មមហាហង្សលោក អ៊ិន សុភិន ក៏បានបង្ហោះភ្ជាប់ជាមួយពាក្យថា គ្មានគ្រួសារណាដែលថាល្អ គ្រប់ដប់ឡើយយើងប្រកែកគ្នា យើងឈ្លោះគ្នាពេលខ្លះយើងថែមទាំង ឈប់និយាយរកគ្នាប៉ុន្តែចុងក្រោយ គ្រួសារគឺនៅតែគ្រួសារក្តីស្រលាញ់ក៏នៅតែមានដល់អ្នកជានិច្ច។

គូរម្លឹកថា តារាសម្តែងស្រីនាង ភិន សុដាលីស កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ បានធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល ស្រឡាំងកាំងស្ទើរគ្រប់គ្នាក្រោយពីនាងបានបង្ហោះ ក្រដាសពិនិត្យសុខភាពផ្ទៃពោះ (អេកូសាស្រ្ត) ហាក់មានចេតនាចង់ប្រកាសប្រាប់ ទស្សនិកជនឲ្យដឹងជាសាធារណៈថា នាងកំពុងមានផ្ទៃពោះ ជាមួយគូស្នេហ៍លោក ប៉ែន ចំរ៉ុង ដែលគិតរហូតមកទល់ពេលនេះ មានរយៈពេលជិត៣ខែមកហើយ៕

- អាន ៖ ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ ភរិយាឥតខាន់ស្លា ភិន សុដាលីស ក្រោយមានផ្ទៃពោះបីខែ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង