ភ្នំពេញៈ កញ្ញា គង់ វង្សយ៉ាទី ក្នុងមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា នាង
កំពុងតែ ឡើងកូដក្រឺតៗ ។ រីឯរូបសម្រស់របស់នាង ក៏កំពុងតែទាក់ទាញ ប្លែកជាងពេលមុនៗ
ទាំងការតុបតែងខ្លួន និងការស្លៀកពាក់ បញ្ចេញសាច់សរ ទ្រលុកទ្រលន់ ប្រៀបដូចបណ្តូល
ចេក បង្អួតសម្រស់ទាក់ទាញ ក្រសែភ្នែកបុរស មានទ្រព្យមិនតិចនោះទេ ។

គេសង្កេតឃើញថា រូបសម្រស់ស្រស់ ឆើតឆាយ របស់ពិធីការិនី នៅក្នុងកម្មវិធី "រាត្រីកម្សាន្ត"
កញ្ញា គង់ វង្សយ៉ាទី មានសម្រស់ លេចធ្លោទាក់ទាញ ជាងកាលពីនាងចូល ប្រឡូកក្នុងសិល្បៈ
ដំបូង ទាំង សម្បុរប្រែ ស្រស់ស្អាតភ្លឺថ្លា សូម្បីតែសម្រស់ ដើមទ្រូងរបស់នាង ក៏ប្រែសម្បូរសាច់
មូលក្លំដូចគេផ្លុំ ស្លៀកសម្លៀកបំពាក់ សម្ញែងដើមទ្រូង ជាមួយរ៉ូបបញ្ចេញ សាច់ទ្រូង ខុសស្រ
ឡះពីមុន ដែលនាងមិនសូវនិយម ក្នុងការស្លៀកពាក់ បែបសិចស៊ីនេះទេ។

បើតាមប្រភពក្រៅផ្លូវការ បានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ តារាស្រីរូបស្រស់
វ័យក្មេង កញ្ញា គង់ វង្សយ៉ាទី ខិតខំប្រឹងតុបតែងខ្លួន បែបស៊ីវិល័យ បង្អួតសម្រស់ និងមានការ
កែច្នៃសម្រស់ខ្លះៗនោះ គឺក្រោយពីលេចឮព័ត៌មានជាបន្តបន្ទាប់ថា នាងកំពុងតែសម្ងំបង្កាត់
ភ្លើងស្នេហ៍ ក្រៅឆាកជាមួយលោកឧកញ៉ារូបស្រស់ សម្បូរទ្រព្យ និងជាអ្នកជំនួញ ល្បីក្នុង
ស្រុកម្នាក់ ដោយគេបានឧបត្ថម្ភ គ្រប់បែបយ៉ាង ឲ្យម្ចាស់ស្នេហ៍ស្រី វ័យក្មេងរូបនេះរស់
ដោយស្រួល។

ពេលនេះ តារាសម្តែង គង់ វង្សយ៉ាទី ក៏ត្រូវបានទស្សនិកជន ដាក់រហ័សនាម ឲ្យថា ជាតារាស្រី
សិចស៊ីវ័យក្មេង មិនចាញ់តារាស្រីជើងចាស់ មានដូចជា ឆៃ លីដាឡែន កុល ដាវី សាន សុម៉ាលី
ប៊ុន ផៃលីន និងតារាស្រីមួយចំនួន ទៀតឡើយ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល