ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម តាលីបង់ ជិត ៣០នាក់ បានប្រគល់ខ្លួន ចុះចូលជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ស្ថិតនៅខេត្ត បាដាកស្ថាន ភាគខាងជើងប្រទេស នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់ព័ត៌មានពីមន្ត្រីតំបន់ខាងលើនេះឲ្យដឹងទៀតថា “មេដឹកនាំ ក្រុមតាលីបង់ ចំនួនពីររូប គឺ អៃឌី ម៉ូហាម៉ាដ និង អាប់ឌុល ខាប៊ឺ រួមជាមួយនិង គូកន របស់ពួកគេ ៩ រូបផ្សេងទៀតបាន យល់ព្រមប្រមូលគ្នាចូលរួមដំណើរការស្វែងរកសន្តិភាព និង ការផ្សះផ្សាជាមួយ នឹង អាជ្ញាធរក្នុងស្រុក តាកាប នៃខេត្ត បាដាកស្ថាន។”

បន្ថែមពីការព្រមចុះចូលនេះ បណ្តាក្រុមតាលីបង់ខាងលើ ក៏បានប្រគល់ផងដែរនូវ កាំភ្លើងជាច្រើនដើម រួមជាមួយនឹង ប្រដាប់បាញ់គ្រាប់ផ្លោង និង គ្រាប់កាំភ្លើងមកដល់ មន្ត្រីអាហ្វហ្គានីស្ថាន ដែលបានរៀបចំ ពិធីទទួលស្វាគមន៍នៅស្រុក តាកាបផ្ទាល់។ ការ ចូលរួមខាងលើនេះ នឹង ធ្វើឲ្យបណ្តាលខេត្តមួយចំនួន នៅភាគខាងជើងអាហ្វហ្គានីស្ថាន បាន ទទួលនូវសន្តិសុខ មួយកម្រិត៕

ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល