ភ្នំពេញ៖ ស្រីស្រស់សម្រស់ក្មេងខ្ចី ប្រៀបបីដូចជាបុប្ផា កំពុងក្រពុំចោលក្លិនលំអង បញ្រ្ចាសខ្យល់កញ្ញា ស៊ឹម សេរីរ័ត្នមនី ហៅ កូកូ ជាតារាសម្ដែងមួយដួង កំពុងតែទទួលបាននូវប្រជាប្រិយភាព គួរឲ្យកត់សម្គាល់ តាមរយៈឈុតពាណិជ្ជកម្មខារ៉ាអូខេ និងខ្សែភាពយន្ត ជាពិសេស បទចម្រៀងក្នុងផលិតកម្មរ៉ក់ ។ ស្របពេលជាមួយនឹងកេរ្តិ៍ឈ្មោះ កំពុងតែមានសន្ទុះ និងយីអ៊ុនឡើងក្រឺតៗដូចកាំជណ្ដើរនេះ ស៊ឹម សេរីរ័ត្នមនី ក៏បានតាំងចិត្ត ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងព័ត៌មាន អាស្រូវណាមួយ ដែលបោកបក់មកលើនាង ក្នុងនាមជាតារាល្បីជំនាន់ក្រោយ ជាពិសេសនៅពេលមានសំឡេងរិះគន់ មិនពេញចិត្ត ពីសំណាក់មហាជនអ្នកគាំទ្រ ឬអ្នកសិល្បៈដូចគ្នា ។

អតីតតារាចម្រៀង ក្នុងផលិតកម្មរ៉ក់កញ្ញា ស៊ឹម សេរីរ័ត្នមនី បានចូលប្រឡូកក្នុងសិល្បៈ ក្នុងឆ្នាំ២០១៣ តាមរយៈការប្រឡងកញ្ញាឯក របស់ភេសជ្ជៈ Spy ជាប់ចំណាត់ថ្នាក់លេខ៣ ដោយការងារសិល្បៈដំបូងរបស់នាង គឺថតបទចម្រៀងឲ្យផលិតផល Spy ដែលបានសហការឲ្យផលិតកម្មរ៉ក់ ជាអ្នកផលិត ។ រយៈពេលជិត២ឆ្នាំមកនេះ ទស្សនិកជនបានកត់សម្គាល់ឃើញថា ការងារសិល្បៈរបស់ ស៊ឹម សេរីរ័ត្នមនី ទទួលបានផ្លែផ្កាគួរជាទីពេញចិត្ត ខណៈការសម្ដែងមានជាហូរហែ ជាពិសេសថ្មីៗនេះ នាងបានបញ្ចប់ការថតភាពយន្ត របស់ផលិតកម្ម វេហា ក្នុងរឿងមួយមានចំណងជើងថា "បេសកកម្មមរណៈ" ដែលកំពុងតែចាក់ បញ្ចាំងនៅក្នុងរោងភាពយន្តលុច្ស ។

ជាការពិតតារាល្បីៗ ដែលមហាជនគាំទ្រ តែងតែគេចមិនផុតពីមតិរិះគន់ ពីសំណាក់ដៃគូប្រកួតប្រជែង ក្នុងសិល្បៈដូចគ្នា ឬទស្សនិកជនរហូតពេលខ្លះ បានរំលេចពាក្យចចាមអារ៉ាម ដើម្បីបំបាក់កេរ្តិ៍ឈ្មោះ និងជាន់ពន្លិចប្រជាប្រិយភាពរវាងគ្នា នឹងគ្នា ជាពិសេសគឺរឿងអាស្រូវ ស្នេហាត្រីកោណ ។ ដោយឡែកសម្រាប់តារាសម្ដែង ស៊ឹម សេរីរ័ត្នមនី ក៏បានបង្ហាញអារម្មណ៍ ផ្ទាល់របស់នាងថា ពេលជួបបញ្ហាអាស្រូវណាមួយ បោកបក់មកលើខ្លួននាង ត្រូវប្រឈមមុខដោះស្រាយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ពោលអាចនិយាយបានថា ហ៊ានធ្វើ ត្រូវហ៊ានទទួល ។

ស៊ឹម សេរីរ័ត្នមនី បានបន្តថា "រឿងល្អ ឬអាក្រក់នៅលើខ្លួនយើង បើសិនយើងចង់ធ្វើឲ្យខ្លួនឯងល្អ ឬចង់ធ្វើឲ្យអាក្រក់ជាការ សម្រេចចិត្ត របស់យើង ។ បើមានរឿងអាស្រូវ ក៏ដូចជាពាក្យចចាមអារ៉ាមណាមួយ បោកបក់មកលើខ្ញុំ ខ្ញុំនឹងចេញមុខបកស្រាយឲ្យ ពួកគាត់ (មហាជន) បានដឹង ខ្ញុំអត់ខ្លាចទេ..! ។ ចំពោះការរិះគន់ក៏ដូចគ្នាដែរ បើរិះគន់ល្អក្នុងន័យស្ថាបនា ខ្ញុំទទួលយក ប៉ុន្តែបើក្នុងន័យច្រណែន ឈ្នានីសគ្នា ខ្ញុំនឹងចេញមុខបកស្រាយភ្លាម កុំឲ្យមានការយល់ច្រឡំ..!" ។

គួរបញ្ជាក់ថា កញ្ញា ស៊ឹម សេរីរ័ត្នមនី បានសម្រេចនូវស្នាដៃ សិល្បៈមួយចំនួនធំ ដោយបានបង្ហាញវត្តមាន ក្នុងស្ពតពាណិជ្ជកម្ម ដូចជាទឹកផ្លែឈើ, សែលកាត, សំឡីអនាម័យ ថតបទចម្រៀងក្នុងផលិតកម្មរ៉ក់ និងការសម្ដែងភាពយន្តជាដើម ។ ទោះបីជាយ៉ាងណា ចំពោះរឿងរ៉ាវស្នេហាត្រូវបាន ស៊ឹម សេរីរ័ត្នមនី អះអាងថា ក្នុងវ័យ២១ឆ្នាំនេះនាងមានអ្នកស្រឡាញ់ច្រើន ប៉ុន្តែនាងមិនទាន់គិតចំពោះបញ្ហានេះទេ ព្រោះចង់ទុកពេលវេលាសាងកេរ្តិ៍ឈ្មោះ ក្នុងមាគ៌ាសិល្បៈឲ្យល្បីជាមុនសិន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល