ព័ត៌មានអន្តរជាតិ ៖ រដ្ឋបាល លោក អូបាម៉ា ធ្វើសេចក្តីប្រកាស ពីគម្រោងលក់សព្វាវុធ តម្លៃ ១,៨៣ ពាន់លានដុល្លារ ទៅអោយកោះតៃវ៉ាន់ ខណៈគម្រោងនេះផ្ទាល់ ធ្វើ អោយ ក្តៅស្លឹកត្រចៀកជាខ្លាំង ទៅដល់រដ្ឋាភិបាលប្រទេសចិន ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ នេះ ហ៊ានលូកថ្លើមផ្តល់ សព្វាវុធក្រោមរូបភាពជួញដូរទៅអោយកោះតៃវ៉ាន់ ដែលចិននៅតែអះអាងថា ជាកោះមួយស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួន។

ភាគីខាងសហរដ្ឋអាមេរិកអោយដឹងថា គម្រោងលក់ចេញសព្វាវុធលើកនេះ គឺស្របទៅតាមគោល នយោបាយលក់សព្វាវុធរយៈពេលយូរអង្វែង ទៅដល់កោះតៃវ៉ាន់។ ប៉ុន្តែ រដ្ឋាភិបាលចិន សម្តែងនូវ ការមិនពេញចិត្ត ខណៈបដិសេធជាខ្លាំង ពាក់ព័ន្ធនឹងគម្រោង លក់ សព្វាវុធខាងលើ ដោយបញ្ជាក់ នឹងមានការដាក់ទណ្ឌកម្មទៅដល់បណ្តាក្រុមហ៊ុនអាមេរិកណាមួយ ដែលជាប់ពាក់ព័ន្ធនឹងការលក់ អាវុធលើកនេះ ។

គួរបញ្ជាក់ថា គម្រោងលក់សព្វាវុធលើកនេះ ត្រូវបានគេមើលជាក់ស្តែងអោយឃើញថា ជាគម្រោង លក់សព្វាវុធលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ស្របពេលមានភាពតានតឹងទៅលើប្រធាន បទក្តៅ ជម្លោះសមុទ្រចិនភាគខាងត្បូង ដោយប្រទេសចិន បាន នឹង កំពុងតែបន្ត សាងសង់កោះ សិប្បនិម្មិតនៅទីនោះ ។ នាវាចម្បាំងផ្លូវទឹក ម៉ីស៊ីលកំទេចរថគ្រោះ រថគ្រោះចម្បាំង ក៏ដូចជាបណ្តា សព្វាវុធមួយចំនួនផ្សេងទៀត គឺជាបណ្តាសព្វាវុធដែលជាប់នៅក្នុងបញ្ជីការលក់ចេញលើកនេះ។

របាយការណ៍ បញ្ជាក់អោយដឹងថា កិច្ចព្រមព្រៀងលើកនេះ នឹងត្រូវអនុម័ត ក្នុងរយៈពេល ត្រឹមតែ ៣០ថ្ងៃ លុះត្រាណាមានការគាំទ្រ ពីសភាខណៈមានការព្រួយបារម្ភខ្លាំងទៅលើរបបប្រជាធិបតេយ្យ និងកុម្មុយនីស្ត ពាក់ព័ន្ធ នឹងសមត្ថភាព ការពារកោះតៃវ៉ា់ន ពីការ កើន ឡើង កម្លាំងយោធារបស់ ប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី