វៀតណាម៖ ជ្រូកមេមួយក្បាល កើតកូនបានចំនួន ៦ក្បាល ក្នុងនោះមានមួយក្បាល មានរូប
រាងដូចទៅនឹងកូនដំរី ប្រការនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានមនុស្ស
ជាច្រើន បាននាំគ្នាចុះទៅមើល។

កាលពីថ្ងៃទី ១០កន្លងទៅ នៅក្នុងគ្រួសារមួយ នៅខេត្រ ងេអាន ប្រទេសវៀតណាម មានករណី
មេជ្រូក កើតកូនបានចំនួន ៦ក្បាល ប៉ុន្ដែក្នុងនោះមានមួយក្បាល មានរូបរាងដូចដំរី ដោយវា
មានប្រមោយប្រវែងប្រហែល ១០ស.ម និងមានត្រចៀកធំដូចត្រចៀកដំរី ទោះជាយ៉ាងនេះក្ដី
ជើងរបស់វា ក៏នៅតែដូចទៅនឹងជើងជ្រូក។

ក្រៅពីត្រចៀក និងប្រមោយ ជ្រូកដែលមានទម្ងន់ ១,៥គីឡូក្រាមនេះ ក៏មានភ្នែកទាំងពីរដូច
ទៅនឹងភ្នែកដំរីផងដែរ។

ម្ចាស់របស់ជ្រូកចម្លែក គឺ លោក ហ្វាន វ៉ាន់ហ្វា បានឱ្យដឹងថា៖ "នេះជាលើកទីពីរហើយ ដែលមេ
ជ្រូករបស់គាត់បានកើតកូន ប៉ុន្ដែពុំដែលមានករណីដូច្នេះទេ។ ក្រោយពីកើតបាន ២ម៉ោង កូនជ្រូក
ដែលមានរូបរាងដូចដំរីនេះក៏ងាប់ ហើយខ្ញុំបានយកវាទៅកប់ ប៉ុន្ដែអ្នកស្រុកថា ឱ្យរង់ចាំមន្ដ្រីរាជ
ការមកពិនិត្យសិន"។

ដោយ ៖ សីហា
ប្រភព ៖ k14