CamNews

ក្មេងស្រី២នាក់បាត់ចេញពីផ្ទះ ហើយទូរស័ព្ទមកម្តាយថា «ម៉ាក់អើយជួយកូនផង» បង្កឲ្យមានការភ្ញាក់ផ្អើល

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងឲ្យអង្គភាព Fresh News ដឹងថា មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងដោយ មានក្មេងស្រី០២នាក់ ជាសិស្សសាលាឯកជនម្នាក់អាយុ១៣ឆ្នាំ ម្នាក់ទៀតអាយុ១៤ឆ្នាំ បានចេញពីផ្ទះ នៅវេលាម៉ោង៨៖០០នាទីព្រឹក លុះដល់ម៉ោង១២៖០០ថ្ងៃត្រង់ម្តាយក្មេងស្រីម្នាក់ បានទូរស័ព្ទរកកូន តែមិនលើករហូតដល់ម៉ោង១៣៖០០នាទី ទើបមានក្មេងស្រីម្នាក់ទូរស័ព្ទមកម្តាយ ហើយស្រែកថា (ម៉ាក់អើយជួយកូនផង) រួចក៏បិទទូរស័ព្ទទាក់ទងលែងបាន បានធ្វើឲ្យភ្ញាក់ផ្អើលដល់ ក្រុមគ្រួសារ មកប្តឹងដល់សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងបន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីឳពុកម្តាយក្មេងស្រី កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់គោលដៅ ចុះទៅឆែកឆេផ្ទះលេខ D9E ឋិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលម៉ោង១៥៖០០នាទី តែរកមិនឃើញ ធ្វើក្រុមគ្រួសារក្មេងស្រី រងគ្រោះរឹតតែតក់ស្លុត ដោយសង្ស័យថា ជាករណីចាប់ជំរិត ក្រោយកសមត្ថកិច្ចបានបន្តការស្រាវជ្រាវ ដោយមានការសហការ រវាង អាវុធហត្ថខណ្ឌមានជ័យ កម្លាំងជំនាញការិយាល័យស្រាវជ្រាវ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមគ្រួសារជនរងគ្រោះ រហូតបានរកឃើញ ក្មេងស្រីទាំង២ នៅទីតាំងថ្មីមួយទៀត ត្រង់ចំណុចក្រោមផ្សារស្ទឹងមានជ័យថ្មី កន្លែងដាក់ទូរហ្គេម។ បច្ចុប្បន្ននេះកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរបន្តតាមនិតិវិធី។

ក្មេងស្រីទាំង០២នាក់ ដែលកម្លាំងអាវុធហត្ថបានរកឃើញនោះមានឈ្មោះ ទី១៖ សុផាត ព្រៈសិទ្ធិដាវណ្ណ អាយុ១៤ឆ្នាំ, ឪពុកឈ្មោៈ ស៊្រន សុផាត អាយុ៤១ឆ្នាំ ទីលំនៅផ្ទៈ៩៩, ផ្លូវ៨៩BT, ភូមិត្នោតជ្រុំ, ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី២៖ ឈ្មោះ កី សុខារីតា អាយុ១៣ឆ្នាំ, ម្ដាយឈ្មោៈ លន់ សុធារី អាយុ៤៣ឆ្នាំ ទីលំនៅផ្ទៈ៣៤៣ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី