CamNews

ដំណឹងល្អ! រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ ដំណើរការពេញលេញវិញហើយ

(ភ្នំពេញ)៖​ នេះជាដំណឹងល្អ! សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រោះថាក្រុមហ៊ុន Royal Railway និងក្រួសួងសាធារណការ និងដឹកជញ្ជូន បានស្រុះស្រួលព្រមព្រៀងគ្នា ឲ្យដំណើរការរថភ្លើង​ដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ និង ពីព្រះសីហនុ មកភ្នំពេញ ពេលលេញឡើងវិញហើយ បន្ទាប់ពីរត់សាកស្បងរយៈពេល ៩ថ្ងៃ នៅថ្ងៃទី៩ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៦រួចមក។

ដំណឹងល្អនេះ បញ្ជាក់ឡើងក្រោយជំនួនរវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ជួបពិភាក្សាការងារជាមួយលោក John Guiry នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាអំពីការផ្តល់សេវាផ្លូវដែក ពីភ្នំពេញទៅខេត្តព្រះសីហនុ។

ប៉ុន្តែបើទោះបីជារថភ្លើងដឹកជញ្ជូនអ្នកដំណើរនេះ នឹងត្រូវដំណើរការឡើងវិញក្តី ក៏ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការផ្តើមឡើងវិញនៅឡើយទេ គ្រាន់តែបញ្ជាក់ថា ក្នុងពេលឆាប់ៗ​នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក Guiry បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលថា៖ សេវារថ​ភ្លើង​ដឹកអ្នកដំណើរទៅមក ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងដំណើរការនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចេញដំណើរពីស្ថានីយ៍រាជធានីភ្នំពេញនៅម៉ោង ០៧៖០០ព្រឹក ជាមួយនឹងការឈប់សំចត​នៅស្ថានីយ៍​ចំនួនពីរក្នុងខេត្តតាកែវនិងកំពត។ រថភ្លើងពីខេត្តព្រះសីហនុទៅភ្នំពេញចេញដំណើរនៅម៉ោង០៧៖០០ព្រឹក ជាមួយនឹងការឈប់សំចត នៅស្ថានីយ៍ចំនួនពីរនៅក្នុងខេត្តកំពតនិងតាកែវ។ សំបុត្រធ្វើដំណើរម្តង មួយមានតម្លៃ៦ដុល្លារ។ ទូរថភ្លើងទាំងនេះអាចផ្ទុកអ្នកដំណើរបានជាង២០០នាក់ ហើយការធ្វើដំណើរអាចចំណាយពេលប្រហែល៧ម៉ោង។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ធ្វើការជាមួយក្រសួងក្នុងការកំណត់ លទ្ធភាពនៃការបង្កើនល្បឿនមានសុវត្ថិភាព ដើម្បីកាត់បន្ថយ​ពេលវេលា នៃការធ្វើដំណើរមកនៅត្រឹមប្រហែល៥ ម៉ោង។ ទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន វាយតម្លៃលទ្ធភាពនៃការផ្តល់សេវាដឹក រថយន្តផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរនៅលើរថភ្លើង ដើម្បីឱ្យអ្នកដំណើរ​អាចមានរថយន្ត របស់ពួកគេប្រើប្រាស់នៅពេលដល់គោលដៅ។ លោក Guiry បានស្វាគមន៍គំនិតនេះ និងធ្វើការពិនិត្យមើលលទ្ធភាពនេះ។

លោក Guiry ក៏បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរអំពីសេវាដឹកជញ្ជូនទំនិញទៅមក ពីខេត្តព្រះសីហនុដែលបានដំណើរការជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃ​ការដឹកជញ្ជូនមិនទាន់ឈានដល់កម្រិតល្អប្រសើរនៅឡើយទេ។

លោក Guiry បានស្នើឲ្យ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួយលុបបំបាត់ឧបសគ្គរារាំងដល់បរិមាណនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកនេះ។ លោកទេសរដ្ឋមន្ត្រីបានប្តេជ្ញា ធ្វើការយ៉ាងជិត​ស្និទ្ធជាមួយក្រុមហ៊ុនផ្លូវដែក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវារថភ្លើង ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយ លើការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានពិភាក្សាផងដែរ អំពីការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាងជើង ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត ដើម្បីតភ្ជាប់ផ្លូវដែករបស់យើង ទៅកាន់ផ្លូវដែករដ្ឋនៃប្រទេសថៃ។ លោក​ទេសរដ្ឋមន្រ្តី បានសន្យាពិនិត្យឡើងវិញ និងពន្លឿនការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាងជើងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី