CamNews

GII.17 វីរុស កំអួត​ ប្រភេទថ្មី ផ្ទុះរាតត្បាត ពាសពេញពិភពលោកហើយ

ព័ត៌មានអន្តរជាតិ ៖ វីរុសថ្មី​ ដែលមានប្រភពចេញ ពី ខេត្ត  Guangdoung   ប្រទេសចិន នោះ បាន ចាប់ផ្តើមរាតត្បាត ពាសពេញសាកលលោកយើងហើយ ។ មេរោគ ក្រពះ ដែលត្រូវបានគេស្គាល់ ថា វីរុស GII.17 នោះ អាចធ្វើអោយលោកអ្នក ក្អួតចង្អោរ រាគ និងធ្លាក់ខ្លួនឈឺ ដោយងាយ ទៅលើ មនុស្សរាប់ពាន់ម៉ឺននាក់ ពីជុំវិញពិភពលោក ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋចិន អោយដឹងថា  ការព្រួយបារម្ភ   មានកម្រិតមួយខ្ពស់ បន្ទាប់ពីក្រុមអ្នកដំណើរ រាប់រយនាក់ ត្រូវបានគេមានជំនឿជាក់  អោយដឹងថា ឆ្លងវីរុសប្រភេទនេះ អំឡុងខែ មិថុនា កន្លងទៅ  នៅ    លើនាវា Cruise Ship Fred. Olsen & Co ពីតំបន់ Scandinavia ភាគខាងជើង អឹរ៉ុប ។

សារព័ត៌មាន Bloomberg បំភ្លឺអោយដឹងថា ករណីផ្ទុះឡើង   ជម្ងឺថ្មី Norovirus ដែលបណ្តាលមកពី វីរុស GII.17 នោះ គឺមានឥទ្ធិពលខ្លាំង អំឡុងរដូវរងា ។  ជាកាារគូសបញ្ជាក់ ពីក្រុមអ្នកវិទ្យាសាស្រ្ត ដែលមានកិច្ចសហការណ៍អោយផ្ទាល់ ពីមណ្ឌលស្រាវជ្រាវ ជប៉ុនអោយដឹងថាមានករណីឆ្លងវីរុស នេះរួចទៅហើយ នៅអាមេរិក អឺរ៉ុប និង អាហ្រ្វិក ។

បច្ចុប្បន្នភាព ពុំទាន់មានថ្នាំបង្ការ ក៏ដូចជា   ព្យាបាលវីរុស GII.17 ប្រភេទថ្មីនេះ នៅឡើយទេ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះក្រុមហ៊ុនវេជ្ជសាស្រ្តមានមូលដ្ឋាន នៅ Osaka Japan កំពុងតែសិក្សា ស្រាវជ្រាវ និង វិវត្តន៍ឈាន  ទៅសម្រេចបាន វ៉ាក់សាំង   បង្ការ និងព្យាបាល ។ វីរុស​ GII.17 នេះក៏​មិនមែន​ជាវីរុស​ថ្មីអ្វី​ទាំង​ស្រុង​នោះ​ឡើយ​ ព្រោះ​វាបាន​អភិវឌ្ឍ​ចេញ​មកពី​ប្រភព​ដើម​របស់​វាគឺ វីរុស​ GII.4 ដែល​ប្រៀប​បីដូច​ជាវីរុស​ផ្ដាសាយ​យ៉ាង​ ដូច្នោះ​ដែរ ​ក៏​ប៉ុន្តែ​វាមាន​លក្ខណៈ​ខ្លាំង​ក្លាជាង ​។ ជា ធម្មតាវី​រុសនេះ នឹង​លេច​មុខ  ក្នុង​រយៈ​ពេលពី ​២ ឬ៤ឆ្នាំ​ម្ដង​ ហើយ​ទម្រង់​ស្ថាន​ភាពរបស់​វាគឺ​មាន​ការផ្លាស់​ប្ដូរ​ជាប់ជានិច្ច ។ ​ អាការៈ ឆ្លងវីរុស ប្រភេទ   នេះ រួមមានដូចជា គ្រុនក្តៅ ក្អួត និង រាគ ជា ដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា