CamNews

អាសូរណាស់! ទារកអាយុ៥ខែស្លាប់ ដោយសារខ្ទប់ច្រមុះ សង្ស័យសង្សារបស់ម្ដាយក្មេង សម្លាប់ចោល

(ភ្នំពេញ)៖ ទារកអាយុ៥ខែម្នាក់ ស្លាប់ដោយសារការខ្ទប់ច្រមុះ ហើយសង្ស័យថា សង្សារបស់ម្ដាយក្មេង សម្លាប់ចោល។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុច​ខុនដូ បន្ទប់ជួលលេខ១០៩ ផ្លូវបេតុង​​​​​​​​​​​​​​​​​​​​​​​​​ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

មន្រ្ដីនគរបាលមូលដ្ឋានបានឲ្យដឹងថា ទារិកាដែលបានបាត់បង់ជីវិតនេះឈ្មោះ ​ចក្រី​ ពិសិដ្ឋ​ ជេស្តា​ អាយុ៦ខែ រីឯម្ដាយសពឈ្មោះ ចាន់ រតនា ​អាយុ២៧ឆ្នាំ។

នគរបាលបន្ថែមថា ស្ដ្រីជាម្តាយក្មេង បានបញ្ជាក់ថា ​មុនពេលកើតហេតុខ្លួនបានចេញពីខុនដូ ចំណុចកើតហេតុខាងលើដើម្បីទៅធើ្វ អត្តសញ្ញាណប័ណ្ណ នៅច្រាំងចំរះ ដោយបានផ្ញើកូនស្រី នៅជាមួយសង្ស័យឈ្មោះ ស័ក្ក ភេទ​ប្រុស អាយុ២៩ឆាំ្ន​ ដែលត្រូវជាសង្សា ហើយបានបើករថយន្តទៅជាមួយ​មិត្តភ័ក្រ លុះពេលទៅដល់សាលាសង្កាត់ច្រាំងចំរេះ មិនមានមនុស្សធើ្វការ​ ហើយខ្លួនបានទូរស័ព្ទ ទៅជនសង្ស័យថា «កូនខ្ញុំយ៉ាងមិចហើយ» ហើយជនសង្ស័យបាននិយាយថា «កូនស្រី​របស់ហែ្អងស្លាប់ហើយ» លឺដូចច្នោះខ្លួន បានឲ្យមិត្តភ័ក្រ ជិះម៉ូតូឌុបទៅមើលកូនរបស់ខ្លួនមុន​ ដោយសារឡានខ្លួនខូច។

នគរបាលបន្ដថា ពេលម្តាយសពបើករថយន្តទៅដល់ខុនដូខាងលើ ឃើញជនសង្ស័យ កំពុងបីសពកូនខ្លួននៅក្នុងដៃ ហើយម្តាយសព បានយកកូន​ទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់គ្រូពេទ្យបានថា ក្មេងស្រីបានស្លាប់បាត់ទៅហើយ រួចម្តាយបានយកសពកូន មកខុនដូវិញ ក៏មានការផ្អើលឆាឡោ ​លឺដល់សម្ថតកិច្ចតែម្ដង។​

ក្រោយបង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដ ប៉ុន្ដែស្ដ្រីជាម្ដាយ ត្រូវនគរបាលនាំទៅសាកសួរ ដោយឡែកជនសង្ស័យជាសង្សា បានរត់គេចខ្លួនបាត់ស្រមោល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង