CamNews

ចន ច័ន្ទលក្ខិណា ធ្វើ​ខួប​កំណើត​ឲ្យ​កូន​ស្រី ទាំង​គ្មាន​វត្ត​មាន យុត្ថារ៉ា ឆានី

(ភ្នំពេញ)៖ ទោះបីជាពិធីខួបកំណើតកូនស្រី បណ្ដូលចិត្តរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គ្មានវត្តមានឪពុក គឺលោក យុត្ថារ៉ា ឆានី ចួលរួមអបអរសាទរក្ដី ក៏ពិធីនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ពីសំណាក់ក្រុមគ្រួសារ ខណៈដែលអ្នកចូលរួម ក៏បានឃើញបុរសជាគូស្នេហ៍ថ្មីរបស់នាង បង្ហាញមុខយ៉ាងពេញទំហឹង ក្នុងពិធីខួបកំណើតនេះ ។

ចន ច័ន្ទលក្ខិណា បានប្រារព្ធពិធីខួបកំណើត ឲ្យកូនស្រីរបស់ខ្លួន ឈ្មោះ ចិន្ថា​ ជូលី ហៅស្រីអាំ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ ប៉ុន្តែនាងមិនបានអញ្ជើញអ្នកសិល្បៈ ឬរៀបចំជា លក្ខណៈធំដុំ ដូចអ្នកសិល្បៈដទៃនោះឡើយ ពោលកម្មវិធីនេះធ្វើឡើង ជាលក្ខណៈគ្រួសារ ដោយមានញាតមិត្តជិតស្និទ្ធ និងមនុស្សសំខាន់ៗចូលរួមប៉ុណ្ណោះ។

អ្វីដែលជាចម្ងល់របស់មហាជន គឺដោយសារតែមិនបានឃើញវត្តមាន របស់អតីតស្វាមីនាង ចន ច័ន្ទលក្ខិណា ចូលរួម ដោយឃើញតែគូស្នេហ៍ថ្មីចូលរួមទៅវិញ ឬមួយលោក យុត្ថារ៉ា ឆានី មិនហ៊ានប្រឈមមុខជាមួយ គូស្នេហ៍របស់អតីតប្រពន្ធរបស់ខ្លួន? កូនស្រីត្រូវបានគេដឹងច្បាស់ថា ត្រូវបានតុលាការកាត់សេចក្ដី ប្រគល់ទៅឲ្យលោក យុត្ថារ៉ា ឆានី ជាអ្នកបីបាប់ថែរក្សា ពោលកូនស្រីត្រូវបានទៅលើឪពុក តែហេតុអ្វីបានជាមិនឃើញលោកចូលរួម?

តែទោះជាយ៉ាងណា គេសង្កេតឃើញមិត្តភក្តិ និងអ្នកគាំទ្រ ក្នុងបណ្ដាញសង្គមជាច្រើនបានសម្ដែងការអបអរសាទរ និងជូនពរជ័យ ដល់កូនស្រីរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា ក្នុងឱកាសខួបកំណើតនេះ ជាហូរហែផងដែរ។

សូមបញ្ជាក់ថា អ្នក​នាង ចន ចាន់លក្ខិណា រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក យុត្ថារា ឆានី និង​មាន​បុត្រី​ម្នាក់ ឈ្មោះ ចិន្ថា​ ជូលី ដោយជីវិតជាប្ដីប្រពន្ធនេះ មានអាយុកាលប្រមាណជិ២០ឆ្នាំ ប៉ុន្តែក្រោយ​ពី​ពាក្យ​បណ្ដឹង​ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ពី​សំណាក់​អ្នក​នាង ចន ចាន់លក្ខិណា និង​មេធាវី​របស់​នាង​ បាន​ដាក់​ចូល​ទៅ កាន់​តុលាការ​សាលា​ដំបូង រាជធានី​ភ្នំពេញ ដើម្បី​លែង​លះ​ស្វាមី លោក យុត្ថារ៉ា ឆានី និង​ក្រោយ​ពី​អ្នក​ទាំង​ពីរ បាន​ចូល​ទៅ​កាន់​តុលាការ ទាញ​ហេតុ​ផល​ផ្ទាល់​មាត់ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ រួច​មក ទី​បំផុត នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ តុលាការ បាន​សម្រេច​ប្រកាស​សាល ​ក្រម​លែង​លះ ជា​ផ្លូវ​ការ​​ ហើយកូន​ស្រី​ម្នាក់ ដែល​ជា​ចំណង​ដៃ​មង្គល​ការ រយៈ​ពេល​ជិត​២០ ឆ្នាំ ត្រូវ​បាន​ទៅ​លើ​លោក យុត្ថារ៉ា ឆានី ជា​អ្នក​បី​បាច់​ថែ​រក្សា​បន្ត​៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី