ព័ត៌មានអន្តរជាតិ ៖ អ្នកដំណើរសរុប ២២៤ នាក់គ្មាននរណាម្នាក់មានឱកាសរស់រានមានជីវិតនោះ ទេក្រោយ ហេតុការណ៍គ្រោះអកុសល ធ្លាក់ យន្តហោះ ក្រុមហ៊ុន អាកាសចរណ៍ រុស្ស៊ី នៅភាគ កណ្តាលឧបទ្ទីប Sinai ប្រទេស អេហ្ស៊ីប ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ យន្តហោះជូបគ្រោះអកុសលជាយន្តហោះ ប្រភេទ Airbus A- 321 បានហោះចាកចេញពី រមណីយដ្ឋាន Sharm el-Sheikh សមុទ្រ ក្រហម ឬ Red Sea ឆ្ពោះទៅ កាន់ទី ក្រុង St Petersburg ប្រទេសរុស្ស៊ី ។ ប្រភពបន្តអោយដឹងថា ៖ បំណែកយន្តហោះ ធ្លាក់ត្រូវ បានរកឃើញហើយ នៅក្នុងតំបន់ Hasana ខណៈសាកសពជនរងគ្រោះ ត្រូវបានគេយក ចេញជា បន្តបន្ទាប់ ។ ប្រអប់ខ្មៅយន្តហោះ ក៏ត្រូវបានក្រុមការងារ រកឃើញដូចគ្នាដែរ មន្រ្តីក្នុងស្រុកលើក ឡើងអោយដឹងថា វាគឺជាវិនាសកម្ម ដ៏អាក្រក់បំផុត ពីព្រោះថា រាល់សាកសពជនរង គ្រោះគឺស្លាប់ មានសភាពជាប់ទ្រឹងនឹងកៅអ៊ីអង្គុយនៅឡើយ ។

គួររំឮកថា ឧបទ្វីប Sinai គឺមានបណ្តាញក្រុមសកម្មប្រយុទ្ធដ៏សកម្ម ខណៈរសៀលថ្ងៃសៅរ៍កន្លង ទៅនេះ ក្រុមជីហាត ដែលមានទំនាក់ទំនងស្អិតរមួតជាមួយនឹង ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS នោះ បានធ្វើសេចក្តីប្រកាស អះអាងនៅលើបណ្តាញសង្គម ថាខ្លួនពិតជា បានវាយប្រហារ ទម្លាក់ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ជើងហោះហើរ KGL9268 ពិតប្រាកដមែន ។ ប៉ុន្តែ ទោះជា យ៉ាងណាក៏ដោយចុះ រដ្ឋមន្រ្តីក្រសួងសាធារណការណ៍ រុស្ស៊ី លោក Maksim Sokolov គូសបញ្ជាក់ ដល់សារព័ត៌មាន Interfax អោយដឹងថា ៖ ការលើកឡើងខាងលើ ពុំទាន់អាចយក ជាការបាននៅ ឡើយទេ ពីព្រោះថា ពុំទាន់មានតឹងតាងច្បាស់លាស់ បញ្ជាក់ច្បាស់ថា យន្តហោះខាងលើគឺជាមុខ សញ្ញាវាយប្រហារ ទម្លាក់ ។

ក្រសួងអាកាសចរណ៍ស៊ីវិល អេហ្ស៊ីប អោយដឹងថា ៖ យន្តហោះ ហោះរយៈកំពស់៩៤៥០ម៉ែត្រនៅ ពេលដែលបាត់ខ្លួន ។ មន្រ្តីជំនាញសន្តិសុខអោយដឹងថា យន្តហោះ ហោះរយៈកំពស់ខាងលើនេះ គឺជៀសផុតពីការវាយប្រហារ ពីប្រព័ន្ធម៉ីស៊ីល Manpad ដែល ត្រូវបាន គេដឹងថា ប្រើប្រាស់ដោយ ក្រុមសកម្មប្រយុទ្ធនៅក្នុង តំបន់ ឧបទ្វីប Sinai ។ ទោះជាយ៉ាងណាក៏ដោយ ចុះ ក្រុមហ៊ុនអាកាស ចរណ៍អាល្លឹម៉ង់ Lufthansa អោយដឹងថា ខ្លួននឹងជៀសវាងការហោះហើរ លើដែនអាកាស Sinai ល្គិកណា មូលហេតុយន្តហោះធ្លាក់លើកនេះ ត្រូវបានបញ្ជាក់ច្បាស់ជាមុនសិន ៕

- អាន ៖ ក្តៅៗ ៖ យន្តហោះ រុស្ស៊ី បាត់ដាន រកឃើញ ថាបានធ្លាក់ បាត់ទៅហើយ នៅឧបទ្វីប

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី