CamNews

គួរឲ្យអាសូរ លោកតា ប៉ិគួក ចូល​សិល្បៈ​រាប់​ឆ្នាំ កំ​ពុង​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​ខាត ស្ទើរ​មិន​គួរ​ឲ្យ

(ភ្នំពេញ)៖ លោកតា ស៊ុយ ចាន់ ហៅនាយ ប៉ិគួក ដែលទស្សនិកជន ធ្លាប់តែផ្ទុះសំណើច តាមរយៈការសម្ដែង​នៅលើឆាកតន្ត្រី និងក្នុងភាពយន្តផ្សេងៗ កំពុងតែជួបប្រទះ នូវការខ្វះខាតយ៉ាងខ្លាំង ក្នុងកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់គាត់ បើទោះបីជាលោកតា បានចូលប្រឡូកក្នុងវិស័យសិល្បៈ ជាច្រើនឆ្នាំយ៉ាងណាក្ដី។

ក្នុងសំឡេងខ្សាវៗ និយាយមិនចង់ចេញ លោកតា ប៉ិគួក បានលើកដៃប្រណម សំពះសុំក្ដីមេត្តា ពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភដល់លោកតាផង ខណៈដែលជីវភាពរបស់គាត់ និងក្រុមគ្រួសារមានការខ្វះខាតខ្លាំង ពោលគឺរស់មួយថ្ងៃដើម្បីមួយថ្ងៃ ហើយចំណូលបានមកពីវិស័យសិល្បៈ ក៏មិនគ្រប់គ្រាន់ តាមតម្រូវការដែរ ។ ជាពិសេសនោះ លោកតាក៏កាន់តែមានវ័យចាស់ជរាណាស់ហើយ កម្លាំងពលំ ក៏ខ្សោយទៀត ពុំអាចរកចំណូលផ្គត់ផ្គង់ គ្រួសារទាំងមូលបានទៀតទេ ។

ក្នុងវីដេអូឃ្លីបប្រមាណ​ជាង១នាទី ដែលបានចែកចាយក្នុងបណ្ដាញសង្គម Facebook លោកតា ប៉ិគួក បានអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភដល់រួមគាត់ ក៏ដូចជាក្រុមគ្រួសារទាំងមូល ខណៈដែលជីវភាពរស់នៅប្រចាំថ្ងៃ កំពុងតែខ្វះខាតខ្លាំង ។

សូមបញ្ជាក់ថា តារា​កំប្លែង​​ ប៉ិគួក ឈ្មោះ ដើម ​ស៊ុយ ចាន់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ពេលនេះ​មាន​អាយុ​៧២​ឆ្នាំ និងមានកូនស្រី​ចំនួន​៣​នាក់។ លោក​តាបាន​ចូលបំរើ​វិស័យសិល្បៈ​ និងជា​តារា​​កំប្លែង​​តាំង​ពី​ទសវត្ស​​ឆ្នាំ​៦០ និង​ទទួល​នូវ​ភាព​​ល្បីល្បាញ​គ្រាន់​បើ​ បើ​ប្រៀបធៀប​​នឹង​តារា​កំប្លែង​ជើងចាស់​ដទៃ​ទៀត។ ប៉ុន្តែ​រហូត​មកដល់​​បច្ចុប្បន្ន​ជីវភាព​របស់តារា​កំប្លែង​​រូបនេះ នៅតែ​​ជួប​ការ​លំបាក បើ​ទោះ​បីជា​តារាកំប្លែង​ដទៃ​ទៀត​​ នៅកម្ពុជា​កំពុងមាន​ជីវភាព​គ្រាន់បើ​ក្តី​។

សូមទស្សនាវីដេអូឃ្លីប នៃការអំពាវនាវរបស់លោកតា ប៉ិគួកជាមួយ ទំព័រកំសាន្ត ទាំងអស់គ្នា៖

សូមជួយShareឱ្យលោកអុំផងសព្វថ្ងៃគាត់មានជីវភាពខ្វះខាត
Posted by Dina Kheav on Thursday, 29 October 2015

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី