ព័ត៌មានអន្តរជាតិ ៖ ប្រជាជនទួរគី ដែលជាក្រុមផ្ទុះការតវ៉ានោះ បានធ្វើការវាយ ប្រហារ មួយយប់ពេញ យប់ថ្ងៃពុធ ទៅលើស្ថានកុងស៊ូល ប្រទេសថៃ ប្រចាំទីក្រុង Istanbul ប្រទេស ទួរគី ដោយធ្វើការវាយប្រ ហារបំបែកកញ្ជក់ និងកម្ទេច ក៏ដូចជា រុះរើ កកាយ សំណង់អាគារ ជាដើម ពាក់ព័ន្ធ ទៅនឹងការតវ៉ា ប្រ ឆាំងទៅនឹងប្រទេសថៃ ទៅលើការធ្វើបត្យាប័ន ជនជាតិដើមភាគ តិច ម៉ូស្លឹម Uighur ទៅកាន់ប្រទេស ចិនវិញ ។

គួរបញ្ជាក់ថា ប្រធាន បទក្តៅ នៃការ ធ្វើការ ជម្លៀសខ្លួន របស់បងប្អូនជនជាតិដើមភាគតិច Uighur និយាយភាសា Turkic គឺជាប្រធានបទ ដ៏ រស៊ើបមួយ នៅក្នុង ប្រទេស ទួរគី ខណៈ ប្រទេស ទួរគី មាន សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មានកេរ្តិ៍តំណែល សាសនា និងវប្បធម៌រួមមួយដូចទៅនឹងជន ជាតិ Uighur មិនត្រឹមតែប៉ុណ្ណោះ ទួរគី គឺជា លំនៅស្ថាន ដ៏ធំមួយដែលប្រជុំទៅដោយ ជនជាតិ Uighur ដ៏ច្រើនលើសលប់ ។

អំឡុងថ្ងៃព្រហស្បត្តិ៍នេះ រដ្ឋាភិបាលប្រទេសថៃ បានចេញសេចក្តីប្រកាសអោយ ដឹងថា ខ្លួនពិតជាចាប់ បញ្ជូនជនជាតិ ភាគតិច Uighurs ជិត ១០០ ទៅកាន់ប្រទេសចិន វិញ ។ ក្រុមឃ្លាំមើលសិទ្ធមនុស្សបាន លើកឡើងជាមួយនឹងការព្រួយបារម្ភរបស់ខ្លួន ក្រោយពីមានសេចក្តីសម្រេច ពីប្រទេសថៃអោយដឹងថា បរិបទប្រការនេះ នាំអោយមានភាពរស៊ើបឡើងវិញ នូវបញ្ហាប្រឈមជនជាតិ Uighurs ។

ក្រុមបាតុករ ទួរគី បានប្រើប្រាស់ ដំបង ដុំថ្ម គប់កំទេចទ្វារ បង្អួច ស្ថានកុងស៊ូលថៃនាយប់ថ្ងៃពុធដោយ បន្តលុកលុយ និងរើកកាយសំណង់អាគារ ខណៈរើជជុះ រាល់របស់របរទាំងអស់ ទៅនឹងដីខណៈសកម្ម ភាពទាំងអស់នេះ ត្រូវបានគេមើលឃើញជាក់ស្តែង តាមរយៈឃ្លីបវីដេអូ ពីសារព័ត៌មានក្នុងស្រុក ។ គួរ បញ្ជាក់ថា ជនជាតិ Uighurs រាប់ពាន់នាក់ បានរត់ភៀសខ្លួនចេញពី ភាពចលាចល ក្នុងតំបន់ Xinjiang ភាគខាងលិច ប្រទេសចិន ដែលទីនោះផ្ទាល់ មនុស្សរាប់រយនាក់ ប្រឈមនឹងការសម្លាប់ខណៈជម្រុញ អោយមានការបង្រ្កាប ពីអាជ្ញាធរចិន ។ ជនជាតិ Uighurs ប្រឈមក្នុងការធ្វើដំណើរ ដោយ លួចលាក់ និង ខុសច្បាប់ នៅទូទាំងប្រទេស តំបន់អាស៊ីភាគអាគ្នេយ៍ ឆ្ពោះទៅកាន់ ប្រទេស ទួរគី វិញ គួរបញ្ជាក់ ថា ចិនគឺជាប្រទេសមួយ ដែលប្រជុំទៅដោយ ជនជាតិ ដើម ភាគតិច ម៉ូស្លឹម ដល់ទៅ ២០ លាននាក់ ក្នុងនោះ មួយភាគ គឺជាវត្តមាន ជនជាតដើមភាគតិច Uighur ផ្ទាល់តែម្តង ៕

<object width="493" height="422" data="http://www.youtube.com/v/pi_-qZ4GTSY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pi_-qZ4GTSY&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ reuters និង CNA