CamNews

ផ្ទុះឡើងជាថ្មីនឹងទឹកប្រាក់ ១០០លានដុល្លារ បានចរាចរក្រោមតុ FIFA ក៏មានការអ៊ឺអើ ពីលោក Sepp Blatter

ព័ត៌មានកីឡា៖ ក្រុមភ្ញាក់ងារស៊ើបអង្កេត របស់អាមេរិក FBI បានកំពុងតែបន្ដការតាមដានយ៉ាង សកម្ម​លើ​តម្រុយបន្ទាប់ អំពីរឿងអាស្រូវសកម្មភាពពុករលួយរបស់លោក Sepp Blatte ខណៈដែលភស្ដុតាង បានចង្អុលបង្ហាញថា រូបគាត់បានដឹងរៀងរ៉ាវយ៉ាងជាក់ច្បាស់អំពីការចរាចរលុយដល់ទៅ ១០០ លានដុល្លារ​​របស់ក្រុមហ៊ុន ទីផ្សារកីឡា ISL ទៅឲ្យមន្ដ្រី FIFA ជាច្រើន ដែលជាថ្នូរត្រលប់មកវិញនូវ សិទ្ធផ្សព្វផ្សាយ និង ទីផ្សារ។

ការស៊ើបអង្កេត ត្រូវបានចោទប្រកាន់ថា ក្រុមហ៊ុន ទីផ្សារផ្សព្វផ្សាយ ISL បានចំណាយទឹកប្រាក់ដល់ទៅ ១០០ លានដុល្លារ ទៅឲ្យមន្ដ្រី FIFA ជាច្រើនរូប ដែលក្នុងនោះក៏មាន លោក Joao Havelange ជាអតីត​ប្រធាន FIFA និង លោក Ricardo Teixeira ផងដែរ ដោយថ្នូវមកវិញនូវសិទ្ធទទួលបាន ការផ្សព្វផ្សាយ និង ទីផ្សារ កាលពីឆ្នាំ១៩៩០s។ នេះបើតាមរបាយការណ៍។

លោក Sepp Blatte នៅតែបន្ដបដិសេធដោយមិនដឹងអ្វីទាំងអស់ដដែល​ ទៅលើរឿងរ៉ាវមួយនេះ ប៉ុន្ដែ​ BBC បាននិយាយថា​ វាត្រូវបានគេរកឃើញលិខិតមួយច្បាប់ ទទួលបានដោយ ភ្ញាក់ងារ FBI ។ លិខិតមួយច្បាប់នោះពិតជា ចង់សំដៅទៅលើការចំណាយរបស់​ក្រុមហ៊ុន ISL ហើយក៏ត្រូវបានគេចោទប្រ​កាន់​ថា​បានសរសេរដោយលោក Havelange ផ្ទាល់ ដោយបុគ្គលម្នាក់នេះ ពិតជាត្រូវបានគេ កត់សំគាស់ថា បានធ្វើសកម្មភាពទាំងឡាយសុទ្ធតែទទួលបានការដឹងឮពីលោក Sepp Blatte ។ តែទោះជាយ៉ាងណា លោក Sepp Blatte នៅតែបដិសេធរាល់ការចោទប្រកាន់ ទាំងអស់។

គូសបញ្ជាក់ផងដែរថា លោក Joao Havelange គឺជាអតីតប្រធាន FIFA មួយរូប ហើយគាត់បានចុះចេញពីតំណែង ក្រោយមកទៀតក៏ឡើង លោក Sepp Blatte ក្នុងឆ្នាំ ១៩៩៨ ។ ហើយឈានចូលឆ្នាំថ្មី ខែកុម្ភៈខាងមុខ លោក Sepp Blatte ក៏ត្រូវចុះចេញពីតំណែងវិញផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sportsfan