(ចិន)៖ បុរសជនជាតិចិនម្នាក់ ចាត់ទុកថា សំណាងហើយដែលនៅមានជីវិតរស់ បន្ទាប់ពីគាត់ត្រូវបានត្របាក់ ដោយប្រហោងដ៏ធំមួយ ដែលបាក់ដោយមិនដឹងខ្លួន។ លោក Xi ដែលបានបរិភោគអាហារល្ងាច រួចហើយនោះ ក៏ទៅអង្គុយលើគ្រែរបស់លោក មួយស្របក់ ស្រាប់តែដីបាក់ស្រុត ស្ទើរស្មានមិនដល់ហើយ Xi ក៏ធ្លាក់គ្រិបចូលខាងក្នុង និងបានស្រែកឲ្យគេឯងជួយ។

ម្តាយមីងរបស់ Xi ក៏បានឮសម្លេងស្រែក ហើយស្ទុះទៅយកជណ្តើរដាក់ចូលប្រហោង ដើម្បីឲ្យលោកឡើងមកខាងលើវិញ ទើបទូរស័ព្ទប្រាប់ប្តី ឲ្យឆាប់ត្រលប់មកផ្ទះ និងបាននាំ Xi ទៅមន្ទីរពេទ្យព្យាបាលរបួស ទោះបីមិនធ្ងន់ធ្ងរក្តី។ Du ឪពុកមារបស់លោក Xi បានទូរស័ព្ទហៅខាងរដ្ឋាករទឹក ឲ្យមកជួយជួសជុលបំពង់ទឹក ដែលបានបែក ព្រោះតែដីបាក់ស្រុត ចំណែកឯផ្ទះរបស់ អ្នកជិតខាងប្រមាណ៥ខ្នង ដែលនៅក្បែរកន្លែងកើតហេតុ គឺមានសុវត្ថិភាពមិនរងការខូចខាតទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង