CamNews

បុរស ពាក់មួក អាវធំ ប៉ូលីស កំពុងតែតាមចាប់ខ្លួន សង្ស័យជា ISIS វាយប្រហារ អាកាសយានដ្ឋាន ស្លាប់រង្គាល

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសបែលហ្ស៊ិក បានចេញដឺកាតាមចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពី មានការវាយប្រហារភារវកម្ម ផ្ទុះគ្រាប់បែក កក្រើកអាកាស ​ យានដ្ឋានអន្តរជាតិ ព្រុចសែល ដែល បានសម្លាប់មនុស្សច្រើនជាង ៣០​នាក់ ។

ជនសង្ស័យរូបនោះ ត្រូវបានគេមើលឃើញជាក់ស្តែងឲ្យដឹងថា ដើរទន្ទឹមជាមួយនឹង ជនសង្ស័យ២ នាក់ផ្សេងទៀត មុនពេលដែលមានការវាយប្រហារភារវកម្ម  កក្រើកអាកាសយានដ្ឋាន ។ សេចក្តី រាយការណ៍បញ្ជាក់ឲ្យដឹងថា បុរស ២ នាក់ដែលបានដើរទន្ទឹម   នឹងជនសង្ស័យអទិភាពនោះ បាន ស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារខាងលើ ក្រោយពីបំផ្ទុះគ្រាប់បែក ។

ក្រុមពិសេស ប្រឆាំងឧក្រិដ្ឋកម្មភារវកម្ម ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសបែលហ្ស៊ិក ខណៈ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ឲ្យដឹងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារភារវកម្មដ៏ កក្រើកលើកនេះ។ សេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអនឡាញ ពីក្រុម ISIS   ឲ្យដឹងថា ទីតាំងវាយប្រ ហារត្រូវបានសម្រិតសម្រាំងជ្រើសរើសយ៉ាងម៉ត់ចត់ជាទីបំផុត ខណៈព្រមានវាយប្រហារ ប្រទេស ផ្សេងៗជាបន្តបន្ទាប់ទៀត បើនៅតែប្រឆាំងក្រុមរបស់ខ្លួន​។

ដោយឡែក នាយកដ្ឋានរដ្ឋ សហរដ្ឋអាមេរិក ជម្រុញ   ក៏ដូចជា  ទទូចឲ្យពលរដ្ឋរបស់ខ្លួនមានការ ប្រុងប្រយ័ត្នចំពោះដំណើរកំសាន្តទៅកាន់តំបន់អឹរ៉ុប ពោល សេចក្តីថ្លែងការណ៍ បញ្ជាក់យ៉ាច្បាស់ ឲ្យដឹងថា ៖ ក្រុមភារវកម្ម​ បន្តគម្រោងផែនការវាយប្រហារបន្ថែមទៀត ទៅលើ ប្រទេស តំបន់អឺរ៉ុប ដោយនៅក្នុងនោះ គោលដៅសំខាន់ រួមមានដូចជា ទីតាំងប្រកួតកីឡា បណ្តារមណីយដ្ឋានទេស ចរណ៍ ភោជនីយដ្ឋាន និង ទីតាំងចរាចរណ៍   ប្រព័ន្ធ គមនាគមន៍ជាដើម។ ព្រះរាជអាជ្ញា ពីប្រទេស បែលហ្ស៊ិក Frederic Van Leeuw ឲ្យដឹងថា មន្រ្តីពាក់ព័ន្ធ កំពុង    តែបើកការស៊ើបអង្កេត​ តាមចាប់ ខ្លួនជនសង្ស័យម្នាក់ ដែលពាក់មួក អមជាមួយនឹងអាវក្រៅ ពណ៌ស្រាល មួយរូប ។  លោកបន្ត ឲ្យ ដឹងថា មានការស្រាវជ្រាវនៅទូទាំងប្រទេស ខណៈក្រុមការងារ បានរកឃើញ Device បំផ្ទុះ ដែល រួមមានដូចជាសារជាតិគីមី និងទង់ជាតិ ISIS នៅសំណង់  អាគារមួយកន្លែង ប្លុក Schaerbeek នៃ ទីក្រុង ព្រុចសែល ប្រទេស បែលហ្ស៊ិក ៕

- អាន ៖ ភារវកម្ម បំផ្ទុះគ្រាប់បែក ២ គ្រាប់នៅអាកាសយានដ្ឋាន ស្លាប់ និងរបួសច្រើននាក់ (មានវីដេអូរន្ធត់)

<object width="500" height="400" data="http://www.youtube.com/v/PgpQJwDJRVU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PgpQJwDJRVU&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី