ភ្នំពេញ ៖ ដើម្បីចូលរួមពង្រឹងច្បាប់ចរា ចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា កាន់តែមានប្រសិទ្ធភាព និងជួយកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវសាធារណៈនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ បានព្រមាន ចាត់វិធានការតាមផ្លូវច្បាប់និងដាក់ពិន័យ ដោយគ្មានការ យោគយល់ ចំពោះបុគ្គលមន្ដ្រី នគរបាលចរាចរណ៍ ទាំងឡាយណា ដែលធ្វើ ការផាកពិន័យអ្នកដំណើរ គ្មានចេញវិក្កយបត្រ ត្រឹមត្រូវ ហើយប្រើពាក្យសំឡុតគំរាមកំហែង ដល់ពួកគាត់ថាយកម៉ូតូឬរថយន្ដ ទៅស្នងការដ្ឋាន ជាថ្នូរការបង់លុយជូនពួកគេ ។

ផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទដល់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកឧត្ដម សេនីយ៍ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះ ថា “បើប៉ូលិសចរាចរណ៍ណា ផាកពិន័យគ្មាន ចេញវិក្កយបត្រ ប្រើពាក្យសំឡុតយកម៉ូតូឬ រថយន្ដទៅស្នងការដ្ឋាន ដើម្បីជាការទារ ប្រាក់នោះ សូមឱ្យប្រជាពលរដ្ឋទាំងឡាយ មើលឈ្មោះនៅលើហោប៉ៅអាវខាងស្ដាំ និង ផ្ដល់ព័ត៌មានមក លោកផ្ទាល់ តាមរយៈទូរ ស័ព្ទលេខ ០៩៥៣០៧៧៧៧ឬលេខប្រចាំ បញ្ជា របស់ស្នងការដ្ឋាន រាជធានី ភ្នំពេញ ០១២ ៩៩៩៩៩៩ ឬ លេខជំនួយការរបស់លោក ឈ្មោះខៀវ កាណាល់ ០៩៧៩៧៩៧៣៣៩”។

លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់ ទៀតថា រាល់ពេលប្រជុំម្ដងៗ លោកបាន ដាស់តឿនិងអប់រំណែនាំ ដល់នគរបាលចរា ចរណ៍ ដែលប្រចាំការនៅតាមគោលដៅ នីមួយៗ ដើម្បីឱ្យពួកគេធ្វើអ្វីតាមច្បាប់ ហើយ ពេលផាកពិន័យអ្នកដំណើរ ទាំងម៉ូតូឬរថយន្ដ ត្រូវចេញវិក្កយបត្រត្រឹមត្រូវ ប៉ុន្ដែទោះបីការ ពន្យល់អប់រំ និងណែនាំជាច្រើនដងយ៉ាងនេះ ក្ដី ក៏បុគ្គលនគរបាលចរាចរណ៍ខ្លះបន្ដប្រព្រឹត្ដ បទល្មើសនេះដដែល ដែលធ្វើឱ្យប្រជាពលរដ្ឋ ខ្លះ រិះគន់និងមានការ វាយប្រហារឥតឈប់ ឈរមកលើកងកម្លាំងនគរបាលចរាចរណ៍ទាំង មូលតែម្ដង។

ជាមួយគ្នានេះ ស្នងការនគរបាលរាជធានី ភ្នំពេញ ក៏បានអំពាវនាវនិងជំរុញឱ្យប្រជាពល រដ្ឋទាំងអស់ដែល ធ្វើដំណើរតាមដងផ្លូវត្រូវ នាំគ្នាចូលរួមអនុវត្ដគោរពច្បាប់ចរាចរណ៍ផ្លូវ គោក ដោយមានការទទួលខុសត្រូវ និងមាន ឆន្ទៈពិតប្រាកដ ក្នុងនោះពេល បើកម៉ូតូត្រូវ ពាក់មួកសុវត្ថិភាព ដាក់កញ្ចក់បើករថយន្ដ ត្រូវមានប័ណ្ណបើកបរ ពាក់ខ្សែក្រវ៉ាត់ បើក បរមិនមានជាតិស្រវឹង និងបើកបរគោរពសិទ្ធិ អាទិភាពលើដងផ្លូវ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល