CamNews

បងប្រុសរារាំង ប្អូនស្រី មិនឲ្យភ្ជាប់ពាក្យ រហូតចាក់សោរទ្វារ ភូមិគ្រឹះមិនឲ្យភ្ញៀវ និង កូនកម្លោះចូល

ភ្នំពេញ : ជារឿងកម្រមួយ បានកើតឡើង នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅតាមផ្លូវម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពី បុរសម្នាក់ បានចាក់ចោរ ទ្វារភូមិគ្រឹះ ដោយធ្វើការរារាំង មិនឲ្យប្អូនស្រី ភ្ជាប់ពាក្យ ជាមួយគូណ្តឹង ហើយហាមសាច់ញាតិ ទាំងអស់ ចាក់សោរទ្វារ ចេញទៅទទួល កូនកម្លោះ និងភ្ញៀវនោះឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅភូមិគ្រឹះមួយនេះ មានការរៀបចំពិធីភ្ជាប់ពាក្យ ប៉ុន្តែបានអាក់ខាន ទៅវិញ ដោយបងប្រុស  របស់កូនក្រមុំបានរារាំង និងអោយផ្អាកកម្មវិធី ដោយសារមិនពេញ កូនកម្លោះ ជាបុរសពោះម៉ាយ មានកូន២នាក់ទៅហើយនោះ។

ក្រោយចាក់ចោរទ្វារភូមិគ្រឹះ មិនឲ្យកូនកម្លោះ និងភ្ញៀវខាងកូនកម្លោះ ចូលរួមពិធីនោះ អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន បានទៅជួយអន្តរាគមន៏ និងធ្វើការសម្របសម្រួលគ្នា រហូត ពិធីភ្ជាប់ពាក្យនេះ បានប្រព្រឹត្តឡើងវិញ តែប្រារព្ធ កន្លែងផ្សេង។

តាមអាជ្ញាធរ មូលដ្ឋាន បានឲ្យដឹងថា កូនក្រមុំមានឈ្មោះ ចាន់ រតនា អាយុ២៥ឆ្នាំនិងកូនកម្លោះឈ្មោះ ឡេង ប៊ុនឡុង អាយុ៣៦ឆ្នាំហើយបងប្រុស ដែលរារាំងប្អូនស្រីនោះ មានឈ្មោះ ប៉ែន ចាន់មុនី អាយុ ៤៧ឆ្នាំ ជាមន្រ្តី នៅក្រសួងការបរទេស ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល