កំពង់ស្ពឺ ៖ អំពើឃាតកម្ម មួយបានកើត ឡើងនៅភូមិតាដែស ឃុំសង្កែសាទប ស្រុក ឱរ៉ាល់ ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃ ទី២០ខែ កញ្ញា ឆ្នាំ២០១៥ ដែលជនរងគ្រោះត្រូវជន បង្កពីរនាក់ ព្រួតគ្នាវាយនិងយក កាំបិតចាក់ ចំដើមទ្រូងធ្លាយ បណ្ដាលឱ្យប្រកាច់ស្លាប់ ភ្លាមៗតែម្ដង។

អំពើឃាតកម្មខាងលើនេះ ត្រូវបានមន្ដ្រី នគរបាលខេត្ដកំពង់ស្ពឺអះអាងថា ផ្ដើមចេញ ពីរឿងសហាយស្មន់ ពោលជនរងគ្រោះលួច មានទំនាក់ទំនងស្នេហា ជាមួយប្រពន្ធជន សង្ស័យរហូតផ្ទុះកំហឹង ហើយឈាន ទៅដល់ ការចាក់សម្លាប់យ៉ាងដូច្នេះ ។

ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ ស្ពឺ លោកសោម បូរ៉ា បាន ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៥នេះថា ករណីខាងលើ គឺកើតឡើងពី ការប្រច័ណ្ឌ ដែលនាំឱ្យជនសង្ស័យជាងជួស ជុលគោយន្ដបានហៅកូនជាងរបស់ខ្លួនម្នាក់ ទៀតទៅវាយនិងចាក់សម្លាប់ជនរងគ្រោះ រហូតដល់ស្លាប់តែម្ដង ។

យ៉ាងណាក៏ដោយ លោកសោម បូរ៉ា បាន បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបាន សមត្ថកិច្ចរបស់ លោកធ្វើការឃាត់ខ្លួនបាន ភ្លាមៗក្រោយពេលកើតហេតុ ហើយពួកគេ ទាំងពីរនាក់ ក៏បានសារភាព ពីទង្វើរបស់ខ្លួន ផងដែរ នៅចំពោះមុខសមត្ថកិច្ច ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យឈ្មោះសែន លី អាយុ ៣៥ឆ្នាំ មុខរបរជាង ជួសជុលគោយន្ដ និងកូន ជាងរបស់ខ្លួនម្នាក់ទៀត រីឯជនរងគ្រោះ ឈ្មោះអន រដ្ឋា ហៅណុប អាយុ២១ឆ្នាំ មុខ របរកសិកររស់នៅភូមិទាលឈើនាង ឃុំ សង្កែសាទប ។

តាមមន្ដ្រីនគរបាល ជនសង្ស័យទាំងពីរ នាក់បានយកកាំបិតចុងស្រួច ចាក់ចំដើមទ្រូង ជនរងគ្រោះ រហូតប្រកាច់ហើយរត់បាន ចម្ងាយ៥០ម៉ែត្រ ខាងជើងផ្ទះជនសង្ស័យជិត ចិញ្ចើមផ្លូវក្រាលគ្រួសក្រហម ក៏ដាច់ខ្យល់ស្លាប់តែម្ដងទៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានជាច្រើននាក់ ចុះទៅជួយអន្ដរាគមន៍ ហើយឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ។

បច្ចុប្បន្នជនសង្ស័យស្ថិតក្រោមការសួរនាំ និងឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកឱរ៉ាល់ ដើម្បីបញ្ជូនបន្ដមក កាន់ស្នងការដ្ឋាននគរបាលខេត្ដ កសាងសំណុំ រឿងទៅកាន់តុលាការចាត់ ការតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល