CamNews

ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសួនច្បារ​ដំរីជាន់ខ្លា ចំណាយ​លុយជួស​ជុល​អស់ ជាង​៥ម៉ឺនដុល្លារ ក្នុងរយៈ

(កំពង់ធំ)៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសួនច្បារដំរីជាន់ខ្លា ស្ថិតនៅកណ្ដាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបើកការជួសជុលប្រើរយៈពេល៦ខែ ដោយចំណាយ​អស់ទឹកប្រាក់ ជាង៥ម៉ឺនដុល្លារ ក្រោមកិច្ចខិតខំជួសជួលរបស់រដ្ឋបាលខេត្តកំពង់ធំ និងក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា។

សំណង់អនុស្សាវរីយ៍ទាំងពីរនេះ ត្រូវបានបើកសម្ពោធ​ជាផ្លូវការ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក្រោម​អធិបតីភាព លោក ញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិការស្តីទី ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការចូលរួមពី លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ដុ កាន់ អនុប្រធានទទួលបន្ទុកអគ្គនាយកនយោបាយវៀតណាម និងមន្រ្តីពាក់ព័ន្ធ ជាង៥០០នាក់។

លោក អ៊ុត សំអន បានឲ្យដឹងថា ការជួសជុលសំណង់អនុស្សាវរីយ៍ទាំងពីរនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយចំណាយ​អស់ថវិកា ជាង៥ម៉ឺនដុល្លារ។

លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទង្វើទាំងអស់នេះ ធ្វើឲ្យប្រជាជនកម្ពុជា​មិនអាច​បំភ្លេចបាន នូវភាពរស់រានឡើងវិញ ដោយសារគុណូបការៈ។

លោក ដុ កាន់ ក៏បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា និងអាជ្ញាធរខេត្តកំពង់ធំដែលបាន​តែងតែយក​ចិត្តទុកដាក់ទទួល​ស្វាគមន៍​ប្រទេស​វៀតណាម ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា និងមានកិច្ចសហការមិត្តភាពល្អ ព្រមទាំងបានកសាង​នូវស្តូប​អានុស្សាវរីយ៍​នេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី