CamNews

ព្រោះ​តែអស់លទ្ធភាព នឹង​រក​ការ​ងារ​ធ្វើ បុរស​ម្នាក់​សម្រេច​កែ​ដើម​ទ្រូង ឲ្យ​ដូច​ស្រី

(ចិន)៖ បុរសជនជាតិចិនម្នាក់ ត្រូវបានគេចំអកឡកឡឺយ បន្ទាប់ពីគាត់បានចំណាយប្រាក់ អស់រាប់ពាន់ដុល្លារ ដើម្បីពង្រីកដើមទ្រូង ឲ្យមើលទៅដូចជានារី​។ បុរសអាយុ៣០ឆ្នាំ ឈ្មោះ Ho រស់នៅទីក្រុង Zhuzhou បាននិយាយថា គាត់ពង្រីកដើមទ្រូង ដោយសារតែខ្លួន មិនអាចស្វែងរកការងារធ្វើ ហើយ​គាត់បានចំណាយប្រាក់ ប្រមាណ៦០០០ដុល្លារ​ឲ្យគ្រូ​ពេទ្យជំនាញ នៅ​ឯមន្ទីរ​ពេទ្យ Ruilan Medical Cosmetic កែដើមទ្រូង ឲ្យដូចស្រី ដើម្បីងាយស្រួលរកការងារធ្វើ ព្រោះជាមនុស្សប្រុស ពិបាកនឹងស្វែងរកការងារធ្វើណាស់។

អ្វីដែលគួរឲ្យហួសចិត្តនោះ គឺ Ho បានទទួលប្រាក់កម្ចី ក្នុងការវះកាត់ កែដើម​ទ្រូងនេះ ចំណែកម្តាយរបស់លោក នៅពេលដែលដឹងរឿងនេះ មានអារម្មណ៍រន្ធត់ចិត្តណាស់ ហើយគាត់ក៏ចាប់ផ្តើមយំ ដោយមិនចង់ឲ្យកូនប្រុស ទៅកែដើមទ្រូងធំ មើលទៅដូចជាមនុស្សស្រីឡើយ។

ទោះបីជាយ៉ាងណា Ho បានសម្រេចចិត្ត ឲ្យគ្រូពេទ្យជំនាញធ្វើការកែដើមទ្រូង ព្រោះតែគាត់អស់​លទ្ធភាព នឹងរកការងារធ្វើបាន ហើយក្រោយពីធ្វើបែបនេះរួច ក្រុមគ្រួសារលោក​ក៏គំរាមកាត់​កាល លែងទទួលស្គាល់ Ho ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង