ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ចំណុះដោយ មន្រ្តីជាន់ខ្ពស់ ២ រូបនៃរដ្ឋាភិបាលទីក្រុង Tripoli ប្រទេស ល៊ីប៊ី ត្រូវបានក្រុមឧក្រិដ្ឋជន បាញ់ទម្លាក់ នៅថ្ងៃអង្គារ ម្សិលមិញនេះ បណ្តាលឲ្យ មនុស្សតិចបំផុត១៤ នាក់ ក្នុងចំណោម ២៣ នាក់ ស្លាប់បាត់បង់ជីវិត នេះ បើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ ពីសំណាក់ មន្រ្តីយោធា ក្នុងស្រុក ប្រទេស ល៊ីប៊ី ។

វរសេនីយ៍ឯក Ali al-Sheikhi ដែលជាអ្នកនាំពាក្យតំណាងអោយយោធា ប្រទេស ល៊ីប៊ី អោយដឹងថា ឧទ្ធម្ភាគចក្រ រងគ្រោះអកុសល បាញ់ទម្លាក់ខាងលើ បានហោះឡើងវេលាថ្ងៃត្រង់ក្នុងបេសកម្មដឹក លុយប្រាក់ខែ សម្រាប់មន្រ្តីរាជការ ទៅកាន់ទីក្រុង Surman ប៉ុន្តែ ត្រូវ បានបាញ់ទម្លាក់ នៅតំបន់ Almaya ភាគខាងលិច ទីក្រុង Tripoli ។ លោកបន្តអោយដឹងថាបច្ចុប្បន្នភាពសាកសពជនរងគ្រោះ ស្លាប់ទាំង ១៤ នាក់ ត្រូវបានយកត្រលប់មកវិញហើយ ខណៈ គ្មានសេចក្តីរាយការណ៍៍ថាបានរក ឃើញ អ្នកមានឱកាសរស់រានមានជីវិតនោះទេ ។

បញ្ជាក់ ៖ រូបភាព ឯកសារ

យ៉ាងណាមិញ យោងតាមការគូសបញ្ជាក់ ពីសំណាក់ វរសេនីយ៍ឯក លោក Ayoub Gassim អ្នកនាំ ពាក្យអោយកងទ័ពជើងទឹក ល៊ីប៊ី អោយដឹងថា កងកម្លាំង របស់លោក កំពុងតែចេញយុទ្ធនាការ យកត្រលប់មកវិញ បំណែក ឧទ្ធម្ភាគចក្រ ដែល បាន ធ្លាក់ ។ លោក បន្តថា សឹងតែទាំងអស់នៃ បំ ណែកឧទ្ធម្ភាគចក្រធ្លាក់ គឺមានស្នាមប្រហោងនៃ ការគ្រាប់កាំភ្លើង ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា តំបន់ ដែល ឧទ្ធម្ភាគចក្រ ត្រូវបានបាញ់ទម្លាក់ គឺជាតំបន់ ដែលមានបញ្ហាចម្រូងចម្រាស់ និង ប្រឈមជាខ្លាំង ជាមួយនឹងសង្គ្រាមស៊ីវិល ក្រុម កងជីវពល ក្រុមជនអន្ធពាល រត់ពន្ធមនុស្ស ខុសច្បាប់ ក៏ដូចជា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ