CamNews

លោក អូបា​ម៉ា៖ «អា​មេរិក​មិន​បាន​បង់​ប្រាក់ ៤០០លាន​ដុល្លារ ដើម្បី​លោះ​យក​ចំណាប់​ខ្មាំង​ពី​អ៉ីរ៉ង់​នោះ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា សហរដ្ឋអាមេរិក មិនបានចំណាយប្រាក់ ៤០០លានដុល្លារ ដើម្បីលោះយកចំណាប់ខ្មាំងពី​អ៉ីរ៉ង់ ដូចការចោទប្រកាន់​ពីសារព័ត៌មានមួយចំនួននោះឡើយ ហើយវាក៏មិនមែនជា​រឿងសម្ងាត់អ្វី ដែលត្រូវលាក់បាំងនោះដែរ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយវែបសាយ VOX នារសៀល​ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ដើមឆ្នាំ២០១៦នេះ សារព័ត៌មានអន្តរជាតិមួយចំនួន​បានចេញផ្សាយថា ប្រអប់ឈើមួយចំនួន ត្រូវបានគេបញ្ជូនមកដល់ ព្រលានយន្តហោះ Mehrabad នៃទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ អំណោយជាប្រអប់ទាំងនោះ ត្រូវបានគេជឿជាក់ថា​មានបង្កប់នូវសាច់ប្រាក់ ៤០០លានដុល្លារ​សហរដ្ឋអាមេរិកហើយ ដែលប្រភពរបស់វានោះ គឺមកពីសហរដ្ឋអាមេរិក។

ការចោទប្រកាន់ជាច្រើនត្រូវបានធ្វើឡើង ដោយមន្ត្រីគណបក្សប្រឆាំង​នៅអាមេរិក ដូចជាលោក Paul Ryan និង Donald Trump ជា​ដើម បានធ្វើការចោទប្រកាន់លើ រដ្ឋបាលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថាបានរៀបចំការ ដោះដូរដោយសម្ងាត់​ជាមួយនឹងរដ្ឋាភិបាលអ៉ីរ៉ង់ ដើម្បីដោះលែងអ្នកទោសជនជាតិអាមេរិក ដែលត្រូវបានអ៉ីរ៉ង់កាត់​ទោសនោះ។ ការបញ្ជូនប្រអប់សម្ងាត់នោះ បានកើតឡើងចំថ្ងៃដូចគ្នា​ដែលជនជាតិអាមេរិក ដែលបានជាប់ឃុំនៅ អ៉ីរ៉ង់ ត្រូវបានអាជ្ញាធរប្រទេសមួយនេះ សម្រេចដោះលែងវិញដូចគ្នា។

យ៉ាងណាក៏ដោយ ការចោទប្រកាន់របស់ប្រធានរដ្ឋសភាអាមេរិក លោក Paul Ryan ត្រូវបានកាសែត Wall Street Journal អះអាងថា​ខុស ព្រោះការបង់ប្រាក់​របស់អាមេរិកខាងលើនេះ គឺជាលទ្ធផលនៃការកាត់ក្តី​របស់តុលាការ អន្តរជាតិលើករណី​កាលពី ៣៥ឆ្នាំមុន ហើយវាគ្មានអ្វីពាក់ព័ន្ធនឹង​ការដោះលែងជនជាតិអាមេរិក នោះទេ។ វាជារឿង ងាយយល់នោះទេ ព្រោះការបង់ប្រាក់របស់អាមេរិក ទៅអ៉ីរ៉ង់នោះ​គឺជាការសងត្រឡប់ទៅវិញ ក្រោយពីខ្លួនមិនបាន​បំពេញ ទៅតាមកិច្ចព្រមព្រៀង​លក់អាវុធ​ទៅឲ្យអ៉ីរ៉ង់ ចាប់តាំងពីសម័យបដិវត្តន៍ អ៉ីរ៉ង់ឆ្នាំ ១៩៧៩ មកនោះ៕

ប្រភព ៖ វីអូអិច

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង