ត្បូងឃ្មុំ ៖ បុរសម្នាក់ បានយកប្រេងសាំង ចំនួន៥លីត្រ ចាក់ស្រោចលើខ្លួនប្រាណ ហើយបញ្ឆេះដែកកេះ ដុតប៉ង ស្លាប់ខ្លួន ដោយសារតែ ខឹងមានគេរិះគន់ថា ខ្លួនបានរំលោភជីដូនរបស់ខ្លួន ។ ប៉ុន្តែ បុរសរងគ្រោះមិនស្លាប់ទេ ព្រោះបានមន្ត្រីនគរបាលក្រុងសួង ជួយអន្តរាគមន៍ ពន្លត់ភ្លើងទាន់ខណៈខ្លួន ប្រាណជនរងគ្រោះកំពុង តែឆេះនោះ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះលក់ប្រេងសាំង ភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈាន ផល្លាភ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជា ព្រូឡាន មានទីលំនៅភូមិ សេនសុនត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា នៅម៉ោងកើតហេតុ គេឃើញជនរងគ្រោះ បានដើរទៅទិញប្រេងសាំង ចំនួន ៥ដប ស្មើនិង៥លីត្រ ពីផ្ទះអ្នកលក់សាំង នៅចំណុចភូមិពោធិកិល ក្រុងសួង ។ បន្ទាប់មក ជនរងគ្រោះ បាន យកប្រេងសាំងចាក់ស្រោចលើខ្លួន ហើយយកដែកកេះដុតខ្លួនឯងតែម្តង ។ប៉ុន្តែភ្លាមនោះ ខាងប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចនគរបាលមូលដ្ឋាន បានជួយអន្តរាគមន៍ពន្លត់ភ្លើង បានទាន់ពេលវេលា និងបានដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ហើយរបួសនៃការរលាកភ្លើងលើស្បែកនោះ ខាងគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះរួចផុតពីសេចក្តីស្លាប់ហើយ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងដែរថា មូលហេតុធ្វើឲ្យបុរសរងគ្រោះដាច់ចិត្ត យកប្រេងសាំងចាក់ដុតខ្លួននេះ ដោយសារតែតូចចិត្តមានគេរិះគន់ខ្លួនថា បានរំលោភជីដូនរបស់ខ្លួន។ ហើយការរិះគន់នោះ មន្ត្រីនគរបាល បានបញ្ជាក់ថា មិនមានការពិតទេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល