CamNews

លោក ចាន់ យុត្ថា៖ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ម្តងទៀតនាថ្ងៃទី០៧-០៩ ខែកុម្ភៈ​​​នេះ

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា យោងតាមការព្យាករណ៍អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ម្តងទៀត នាថ្ងៃទី០៧-០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

បណ្តាខេត្តដែលចុះត្រជាក់រួមមាន៖
- ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥-១៧ អង្សាសេ ។
- ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-១៩ អង្សាសេ ។

លោក ចាន់ យុត្ថា បន្តថា ការចុះត្រជាក់នេះក៏មានលាយឡំជាមួយនឹង ការធ្លាក់ខ្យល់ផងដែរ ។

ពាក់ព័ន្ធនឹងការចុះត្រជាក់ និងការធ្លាក់ខ្យល់នាពេលខាងមុខនេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី