CamNews

លោក ប៉ា សុជាតិវង្ស ប្រកាស​ផ្អាកគ្រប់​ការដ្ឋាន​​សាងសង់ និងការចរាចរណ៍​រថយន្តដឹកជញ្ជូនធំៗ

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែតុលានេះ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសផ្អាកគ្រប់ការដ្ឋាន​សាងសង់ និងការចរាចររថយន្តដឹកជញ្ជូនសម្ភារសាងសង់ធំៗទាំងអស់​ ក្នុងរាជធានីភ្នំពេញ​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក។

ការប្រកាសរបស់លោក ប៉ា សុជាតិវង្ស ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ បាន​ប្រជុំការងារលម្អិតសម្រាប់ព្រះរាជពិធីបុណ្យ​អុំទូកខាងមុខនេះ​ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវជាតិ-អន្តរជាតិ​ឱ្យបានសប្បាយរីករាយប្រកបដោយសុខសុវត្ថិភាព។​

លោក ប៉ា សុជាតិវង្ស បានសរសេរលើ Facebook ផ្លូវការរបស់លោកថា «​ ខ្ញុំសូមប្រកាសផ្អាកគ្រប់ការដ្ឋាន​សាងសង់ និងការចរាចររថយន្តដឹកជញ្ជូន សម្ភារសាងសង់ធំៗទាំងអស់​ ក្នុងរាជធានីភ្នំពេញ​ ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៦តែម្តង»។

លោកបានលើកឡើងថា «យើងបានត្រៀមរួចជាស្រេចដើម្បីដោះស្រាយបញ្ហានានា​ ដែលរួមមានទាំងការងារសន្តិសុខ​ សណ្ដាប់ធ្នាប់​ ការងារគ្រប់គ្រងទូក​ ការងាររចនាតុបតែង​ និងអនាម័យ​ ការងារផ្សព្វផ្សាយ​ ព័ត៌មាន​ សិល្បៈ​ និងប្រទីប​ ការងារសង្គ្រោះបន្ទាន់​ ការងារចរាចរណ៍​ ទាំងការងារសណ្ដាប់ធ្នាប់លក់ដូរ​ និងចំណត ជាដើម ជូនបងប្អូន»។

សូមជម្រាបថា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចត្រៀមកម្លាំងជាង១មឺុននាក់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី