(ភ្នំពេញ)៖ តារាសម្តែងស្រី និយមស្លៀកពាក់សិចស៊ី ដូចនារីអ៊ឺរ៉ុប កញ្ញា ដេននី ខ្វាន់ ថ្មីៗនេះ បានបង្ហោះការភ្ញាក់ផ្អើល ដល់ទស្សនិកជនជាច្រើន ក្រោយពីត្រូវបានជនខិល ខូចលួចចូល Heck ទៅក្នុង Account Facebook របស់នាងឈ្មោះ Choum Chann រួចសរសេរបង្ហោះប្រឌិតរឿងថា ប្អូនស្រីរបស់ខ្លួន គឺកញ្ញា ដេននី ខ្វាន់ បានស្លាប់ដោយសារជំងឺ គាំងបេះដូង កាលពីយប់មិញនេះ។

តាមរយៈសារ ដែលត្រូវបានជនមិនស្គាល់មុខ សរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកបងស្រីរបស់នាង ឈ្មោះ ឆោម ច័ន្ទ បានលើកឡើងថា «ដំណឹងមរណៈភាព !ពេលនេះគ្រួសារខ្ញុំ កំពុងមានទុក្ខជាទំងន់ ដោយសារប្អូនស្រីនាងខ្ញុំ ដេននី ខ្វាន់ បានគាំងបេះដូចស្លាប់ នៅវេលាម៉ោង១០ និង៤០ នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដូច្នេះ សូមមិត្តជួយ Share បានឲ្យអ្នកគាំទ្រ និងមិត្តប្អូនស្រីរបស់ខ្ញុំបានដឹងផង…»។ យ៉ាងណាមិញ ក្រោយពីសារនេះ ត្រូវបានផ្សព្វផ្សាយ នៅលើហ្វេប៊ុកភ្លាមៗនោះ បានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនជាច្រើន ព្រោះនឹកស្មានតែជាការពិត។

ឆ្លើយតបការរឿងខាងលើនេះ កញ្ញា ដេននី ខ្វាន់ បានចេញមុខបញ្ជាក់ប្រាប់ទស្សនិកជន នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «នរណាអីក៏អាក្រក់ម្ល៉េះ? នៅសុខៗមក post ថា ខ្ញុំស្លាប់ មនុស្សអើយមនុស្ស ប្រហែលជាចង់ឲ្យខ្ញុំស្លាប់ ខ្លាំងណាស់ហើយមើលទៅ...ខ្ញុំចង់ប្រាប់ថា មនុស្សដូចខ្ញុំមិនងាយស្លាប់ទេ ព្រោះខ្ញុំមិនដែលទៅធ្វើអាក្រក់ ដាក់អ្នកណាឡើយ..! សូមមិត្តទាំងអស់កុំជឿ អាពួកឆ្កួតដែលវាច្រណែនខ្ញុំ ទើបវាខំប្រឹងសាងរឿងឡប់ៗមក..»។

ជាមួយគ្នានេះកញ្ញា ដេននី ខ្វាន់ ក៏បានបញ្ជាក់ប្រាប់Khmertalking បន្ថែមតាមទូរស័ព្ទនៅព្រឹកថ្ងៃនេះដោយខ្ចីថា ពុំមែនជាការពិទេ ។ មានគេHeck ចូលAcount Facebook បងស្រីរបស់នាងដើម្បីបង្ហោះរឿងមិនល្អបែបនេះ។

ដោយឡែក នៅលើទំព័រហ្វេសប៊ុករបស់បងស្រីនាង ឈ្មោះ ឆោម ច័ន្ទ ឯណោះវិញ ក៏បានចេញមុខបកស្រាយថា «នេះមិនមែនខ្ញុំជាអ្នកបង្ហោះទេ ប្រហែលមានអ្នកចូលលេង ក្នុងអាខោន (Account) នាងខ្ញុំ នេះគឺជាមានជនខិលខួច ដែលវាច្រណែន និងមានបំណងអាក្រក់ មកលើក្រុមគ្រួសារនាងខ្ញុំ
ដេននី នាងគ្មានបញ្ហាអីទេ អរគុណមិត្តគ្រប់គ្នា ដែលបារម្ភ។សូមវត្ថុ ស័កិ្តសិទ្ធ នៅលើលោក ដែលរឿងកើតទ្បើង នៅយប់សូមឲ្យ អ្នកធ្វើហ្នឹងទទួលយកទៅចុះ..»។

បងស្រីកញ្ញា ដេននី បានបន្ថែមថា «ប្អូនស្រីខ្ញុំនាងគ្មានបញ្ហាអីទេ រឿងដែលបានកើតទ្បើយ នៅយប់នេះ គឺបង្ករទ្បើងដោយជនខិលខូច និងពួកបាតសង្គម វាចូលលេងក្នុងអាខោននាងខ្ញុំ បើកនៅក្នុងអាខោនរបស់នាងខ្ញុំ វាយកទៅលេងអ្វីមិនគប្បី សូមទោសទុកជាមុនផង។ ខ្ញុំកំពុងឲ្យអ្នកជំនាញវែកមុខពួកវា មនុស្សធ្វើអំពើល្អ ទៅដល់ទីណា នៅតែមានអ្នកតាមថែជានិច្ច..!»៕

- អាន ៖ ផ្អើល Facebook ស្រុកខ្មែរ ក្រោយពេល បងស្រី Denny Kwan បង្ហោះសារ ថា ដេននី ស្លាប់ ដោយសារ រោគគាំងបេះដូង.

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី