CamNews

ហ៊ានមែន ! អាយុ​១១​ឆ្នាំ​សោះ ក្មេង​ប្រុស​ម្នាក់​ហ៊ាន​លួច​រថយន្ត​ក្រុង​ បើក​ទៅ​ដឹក​អ្នក​ដំណើរ​នៅ​ចំណត

(អាល្លឺម៉ង់)៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ នៅប្រទេសអាល្លឺម៉ង់ បានលួចយករថយន្តក្រុង ទៅបើកដឹកអ្នកដំណើរ ដែលឈររង់ចាំក្បែរចំណត គ្មាននរណា​សង្ស័យឡើយ។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ​ ​បានដឹងដល់ប៉ូលិស បន្ទាប់ពីអ្នកបើក​បរ និងអ្នកដើរតាមផ្លូវប្រទះឃើញ អ្នកបើករថយន្តក្រុងមើលទៅក្មេងណាស់ ក៏រាយការណ៍ប្រាប់ប៉ូលិស ទើបមានការឃាត់ក្មេងប្រុសឲ្យឈប់រថយន្ត ហើយសមត្ថកិច្ច​ក៏ឃើញមានអ្នកដំណើរបីនាក់ កំពុងជិះលើរថយន្តក្រុងនោះផងដែរ។

បន្ទាប់ពីត្រូវឃាត់ខ្លួន ក្មេងប្រុសបានប្រាប់​ប៉ូលិសថា គេមានអាយុ១១ឆ្នាំដោយ​​នៅថ្ងៃកើតហេតុ ខ្លួន​បានរក កូនសោរពីរថ្ងៃហើយមុនសម្រេចចិត្ត លួចរថយន្តក្រុងជិះលេង បានប្រហែលជាងពីរម៉ាយ ក៏ទៅឈប់នៅចំណត​ដឹកអ្នកដំណើរ។ មានមនុស្សបីនាក់ឡើងជិះរថយន្ត ដោយមិនខ្វល់ថា អ្នកបើកមើលទៅមុខក្មេងឡើយ ព្រោះតែចង់ប្រញាប់ទៅ ចាត់ទុកថា សំណាងហើយដែលគ្មានមនុស្សរងគ្រោះ ដោយសារការបើកបរ​របស់ក្មេងប្រុសរូបនេះ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង