CamNews

ស្ទាវ៤នាក់ បង្អកស្រានារីវ័យក្មេងម្នាក់ រួចចាប់រំលោភ រហូតបានសម្រេច ជាបន្តបន្ទាប់

កណ្ដាល ៖ យុវជន ជាកម្មកររោងចក្រ ចំនួន៤នាក់ បានរៀបចំគម្រោង ដោយនាំនារីរងគ្រោះយកបង្អកស្រា ហើយរំលោភ បូក លើនារីរងគ្រោះបានសម្រេច កាលពី៩យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែក្រោយកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ និង៣នាក់ទៀត រត់ចោលភូមិអស់។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ត្រូវបានឃាត់ខ្លួន ។ ទី២-ឈ្មោះ ពៅ  គង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ,ទី ៣-ឈ្មោះ ថុល នៅភូមិកើតហេតុ និងទី៤-ឈ្មោះ កុយ នៅភូមិកើតហេតុ អ្នកទាំង៣បានរត់គេចខ្លួនអស់។ ចំណែកជនរងគ្រោះមានឈ្មោះ ម.រ.ឌ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកម្មការីនី  ទីលំនៅភូមិ អំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ។

យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ នៅម៉ោង១៦ ជនរងគ្រោះ ចេញពី ធ្វើការរោងចក្រ ហើយពេលនោះសង្ស័យទាំង៤នាក់ បានបបួលនាងទៅផឹកស៊ី នៅម្តុំជិតផ្សារឧដុង្គ ។ បន្ទាប់មកជនសង្ស័យ ឈ្មោះ ពៅ គង់ បានឌុបនារីរងគ្រោះទៅផ្ទះរបស់ខ្លួន នៅភូមិកើតហេតុ ហើយជនល្មើស បានទិញស្រាបៀរមកផឹកស៊ីបន្តទៀត ដោយបង្ខំជនរងគ្រោះឲ្យផឹករហូតស្រវឹង ។ លុះដល់ម៉ោង២១ ជនរងគ្រោះ បានដើរ ទៅបត់ជើងតូច នៅខាងក្រោយផ្ទះ ស្រាប់តែជនសង្ស័យ ឈ្មោះ សៀន សម្បត្តិ ដើរតាមពីក្រោយ ជនរងគ្រោះ បានចាប់បីជនរងគ្រោះ មកដាក់លើគ្រែក្នុងរោងបាយ ហើយក៏បានធ្វើសកម្មភាពរំលោភបូក ម្ដងម្នាក់ៗ រហូតបានសម្រេចបន្តបន្ទាប់គ្នា។

លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ទើបអាណាព្យាបាលជនរងគ្រោះ មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ទំនប់ធំ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើបានម្នាក់ និងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល