CamNews

សម្តេចតេជោ ហ៊ុន សែន៖ អ្នកទិញយានយន្តតពីគេ មិនបាច់ទៅកាត់ឈ្មោះ និងបង់សេវានោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនប្រជាពលរដ្ឋថា អ្នកដែលបានទិញយានយន្តតពីអ្នកដទៃរួចហើយ ពេលនេះមិនបាច់ទៅកាត់ឈ្មោះនោះទេ ហើយក៏មិនត្រូវបង់សេវាអ្វីទាំងអស់។

កាលពីម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្តទាំងរថយន្ត និង ម៉ូតូ មិនតម្រូវឲ្យបញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ការមិនតម្រូវឲ្យបញ្ជាក់ពីម្ចាស់ដើមនេះ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ចំពោះការផ្ទេរកម្មសិទ្ធិយានយន្ត សំដៅធានាការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែប្រសើរឡើង។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរសារបន្ថែមជូនប្រជាពលរដ្ឋថា «ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង គឺបានបញ្ជាក់ច្បាស់ហើយ គឺទទួលស្គាល់ការកាន់កាប់ជាក់ស្ដែង ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ពាក្សនេះមានន័យថាបងប្អូន ដែលបាននិងកំពុងប្រើប្រាស់យានយន្តទិញត ពីគេមិនបាច់កាត់ឈ្មោះ និងមិនត្រូវបង់សេវាអ្វីទាំងអស់។ បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្តដែលកំពុង មានស្រាប់ជាបន្តទៅទៀត»។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យម្ចាស់រថយន្តទាំងអស់ ទៅបង់ពន្ធផ្លូវប្រចាំឆ្នាំតាមច្បាប់កំណត់ និងបើកបរត្រូវតែត្រូវគោរពច្បាប់ចរាចរណ៍។ រាប់យានយន្តដែលមិនទាន់បង់ពន្ធ និងមិនទាន់មានស្លាកលេខ គឺត្រូវទៅបង់ពន្ឋនិងត្រូវធ្វើស្លាកលេខឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការធ្វើចរាចរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី