CamNews
នាងសាវ៉ាជីរី អ៊ីរីកា ទំលាយរឿងរ៉ាវ លែងលះ
តារាភាពយន្តជប៉ុននាងសាវ៉ាជីរី អ៊ីរីកា មិនបាននិយាយពី ពេលដែលនាងមកប្រទេសជប៉ុនវិញទេ តែនាងបានទំលាយរឿងរ៉ាវអាស្រូវពីការលែងលះរបស់នាង ដែលនៅតែដិតដាមជាប់ជាមួយនាងជាយូរមកហើយ។ កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅ នាង បានចូលរួមក្នុងកម្មវិធី The Takano Yuri Aesthic Cinderella Convention ក្នុងនាមជាតារាកិត្តិយស។ បន្ទាប់ពីកម្មវិធី នាងបានផ្លាស់ប្តូរខោអាវធម្មតា និងចាប់ផ្តើមឆ្លើយសំណួរដូចដែលនាងធ្លាប់បានសន្យាពីមុន តែនាងមិនឆ្លើយសំណួរអ្វីដល់អ្នកសារព័ត៌មានទេ។ ក្នុងពេលនោះនាងបានសំរក់ទឹកភ្នែក និងបានប្រកាសថា នាង និងប្តីរបស់នាងគឺ លោក Tsuyoshi Takashiro វ័យ៤៦ឆ្នាំ បានព្រមព្រៀងគ្នាលែងលះហើយ។ យោងតាមសម្តីរបស់នាងឱ្យដឹងថា ដំណើរការច្បាប់លែងលះបានមកដល់ដំណាក់កាលចុង ក្រោយ។ ចំណែងរឿងអាស្រូវដែលថា ពួកគេ បានបែកបាក់គ្នាកាលពី២ឆ្នាំមុន តែប៉ុន្មានខែកន្លងមកនេះឮថានឹងអាចជួបគ្នាវិញនោះ ។ ពេលនេះដឹងច្បាស់ហើយថា ការជួបគ្នាពីពេលមុននេះ ដោយសារតែដោះស្រាយបញ្ហានៃការ លែងលះប៉ុណ្ណោះ។ កាលពីខែមីនា ឆ្នាំ២០១០ កន្លងទៅ នាងសាវ៉ាជីរី អ៊ីរីកា បានក្លាយជាប្រធានគ្រប់គ្រងមុខជំនួញមួយ ដែលនាងនិងប្តីរបស់នាងបង្កើតរួមគ្នា នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែនាងបានលាលែង ហើយកាលពីខែធ្នូឆ្នាំនេះនិងមកធ្វើជាប្រធានគ្រប់គ្រងមុខជំនួញថ្មីមួយ ដែលនាងបង្កើតដោយខ្លួននាងផ្ទាល់។ គេមិនទាន់ច្បាស់នៅឡើយទេថា តើនាងនឹងបន្តចរចាធ្វើជាប្រធានគ្រប់គ្រងក្រុមហ៊ុន Avex ក្នុងប្រទេសជប៉ុនឬយ៉ាងណាទេ? នាងបាននិយាយថា នាងគ្មានផែនការការងារអ្វីទេពេលនេះ ហើយនាងបានសម្តែងឆន្ទៈពីការចង់ចូលប្រឡូក ក្នុងការងារសិល្បៈសម្តែងវិញ។ ទោះជាយ៉ាងណា មានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនជាមួយនាងកំពុងដំណើរការដែល នឹងប្រកាសតាមរយៈការធ្វើសន្និសីទកាសែតនៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខ ៕
http://kohsantepheapdaily.com.kh/art...27-192744.html