ថៃ ៖ រឿង "បុព្វេសន្និវាស" គឺជារឿងមួយដែលល្បីមិនត្រឹមតែនៅក្នុងស្រុកថៃនោះទេ ពោលគឺមានប្រទេសដទៃសុំទិញសិទ្ធយកទៅចាក់បញ្ចាំងបន្តថែមទៀតផង ។ ចំនែកឯតារាសម្តែង ដែលជាតួសំខាន់ៗវិញគឺមានដូចជានាង Bella Ranee, Pope Thanawat, Prama Imanotai, Kannarun Wongkajonklai, Noon Ramida និងលោក Most Witsarut ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews

យោងតាមប្រភពផ្លូវការពី Broadcast Thai TV បានឲ្យដឹងថា រឿងនេះនឹងថតឡើងវិញម្តងទៀត ជាលក្ខណៈខ្សែភាពយន្តខ្នាតធំ ហើយនឹងត្រូវដឹកនាំដោយលោកនាយកធំ គឺលោក Phawat Panangkasiri ដដែល ។

រឿងដែលសម្រេចថតខ្នាតធំនេះគឺ នឹងជ្រើសរើសចំនុចគួរឲ្យចាប់អារម្មណ៍ធ្វើជាចំណុចចាប់ផ្តើម នៅក្នុងខ្សែភាពយន្ត ។ អ្នកគាំទ្រត្រេកអរមិនស្ទើរពេលដឹងថារឿង "បុព្វេសន្និវាស" ត្រូវបានថតជាខ្នាតធំបែបនេះ ព្រោះពួកគេនឹងបានទស្សនាវានៅក្នុងរោងកុនជាថ្មីម្តងទៀត ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews