(អាហ្វ្រិក)៖ កម្មករនៅកន្លែងដាក់សព មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញបុរសម្នាក់ ដែលគិតថា គេស្លាប់ទៅហើយ បែរជាមានដង្ហើមរស់វិញ ពេលដែលសមាជិកគ្រួសារ រៀបនឹងមកយកសាកសពទៅធ្វើបុណ្យ។

ហេតុការណ៍នេះកើតឡើងនៅទឹកដីអាហ្វ្រិកខាងត្បូង ប៉ូលីសបើកការស៊ើបអង្កេតលើករណីនេះបន្ទាប់ពីដឹងថា ខាងមន្ទីរពេទ្យដាក់មនុស្សនៅមានជីវិតក្នុងមឈូស ក្រោយពីគេជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកគ្នា។

តាមកំណត់ហេតុប៉ូលីសឲុ្យដឹងថា នៅពេលជនរងគ្រោះជួបគ្រោះថ្នាក់ក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យនេះ ហើយក្រោយមកក៏ស្រាប់តែគ្រូពេទ្យប្រកាសថា ជនរងគ្រោះស្លាប់ហើយក៏យកទៅកន្លែងដាក់សព ដើម្បីឲ្យក្រុមគ្រួសារមកយកទៅធ្វើបុណ្យ ប៉ុន្តែពេលកម្មករទៅបើកមើលសពបុរសនេះក៏ស្លុតជាខ្លាំង ព្រោះឃើញគេនៅមានដង្ហើមនៅឡើយ ក៏ប្រញាប់នាំមកកន្លែងសង្គ្រោះបន្ទាន់វិញ តែអកុសលជាច្រើនម៉ោងបុរសរងគ្រោះក៏បាត់បង់5ជីវិតពិតមែន។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង