(ភ្នំពេញ)៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ បានសម្រេចឲ្យសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ ពាក់ពន្ធ័ករណីស៊ីដាច់ប្រាក់ក្រុមហ៊ុន មួយចំនួន៩០ម៉ឺនដុល្លារអាមេរិកនេះ បើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីតុលាការក្រុងភ្នំពេញបានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ឧកញ៉ា ឆរបោកម្នាក់នេះត្រូវបានបញ្ជូនទៅដល់ចៅក្រមស៊ើបសួរហើយ។ លោក ស៊ឺ សុវណ្ណនី ជាអ្នកកាន់សំណុំរឿងនេះ ចំណែកចៅក្រមស៊ីើបសួរ លោក ចេង សុខណា។

មន្រ្តីតុលាការបានឲ្យដឹងថា ឧកញ៉ាដែលត្រូវបានចាប់ខ្លួនរូបនោះឈ្មោះ ប៊ុន ស៊ីថា ភេទប្រុស អាយុ៥៩ឆ្នាំ នៅរាជធានីភ្នំពេញ។

សូមជំរាបថា នៅព្រឹកថ្ងៃទី៧ ខែធ្នូម្សិលមិញនេះ មានមេធាវីម្នាក់បាននាំកូនក្តីគឺលោកឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលឆ្លើយបំភ្លឺលើបណ្តឹងមួយពីបទឆបោក។ វេលាម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃដដែលនោះ គេបានឃើញលោកមេធាវីមុខស្ងួតដើរចេញពីសាលាដំបូង ទៅរករថយន្តជិះត្រឡប់ទៅវិញ ស្របពេលនោះតំណាងអយ្យការបានទាក់ទងសមត្ថកិច្ច ឲ្យមកចាំឃាត់លោកឧកញ៉ានោះរួចហើយដែរ។ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃដឹកនាំបានធ្វើការឃាត់ខ្លួនឧកញ៉ា ប៊ុន ស៊ីថា ក្រោមការចោទប្រកាន់ពីបទឆបោកនោះ។

ដើមចមបណ្តាលឲ្យមានការឃាត់ខ្លួន លោកឧកញ៉ានោះ ផ្តើមចេញពីលោកឧកញ៉ា ប៊ុន ស៊ីថា ទទួលបាន (ស.ជ.ណ) មួយពីគណ:រដ្ឋមន្ត្រី ឲ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែង របស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។ ពេលឧកញ៉ាបាន (ស.ជ.ណ) ហើយឧកញ៉ាបានលក់ (ស.ជ.ណ) នោះទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ ៩០ម៉ឺនដុល្លារអាមេរិក។

ពេលលក់ (ស.ជ.ណ) ទៅឲ្យក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែ (ស.ជ.ណ) ទំនងមិនទាន់បានប្រគល់ឲ្យគេទេ ក្រោយមកក្រុមហ៊ុនមួយនោះទាមទារយក (ស.ជ.ណ) ក៏លេចឮព័ត៌មានថា លោកឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំបាត់ក្នុងទឹកប្រាក់ជាង១លានដុល្លារអាមេរិក ត្រង់ចំណុចនេះហើយបានជាក្រុមហ៊ុននោះប្តឹងលោកឧកញ៉ា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី