ភ្នំពេញ៖ ពិធីករប្រចាំកម្មវិធី «ស្នេហ៍អាថ៌កំបាំង» វីជេ រតនា បន្ទាប់ពីមាន ពន្លកស្នេហា ជាមួយនារីរូបស្រស់វ័យក្មេង កញ្ញា លីហ្សា រួចមក គេសង្កេតឃើញកម្លោះរូបនេះ ហាក់មានភាពស្រស់ស្រាយ មុខរីកដូចគ្រាប់ជី ហើយជារឿយៗ តែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាមិនដាច់ទេ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងយកពាក្យសន្យាមកបញ្ជាក់ពី ទឹកចិត្តស្មោះ បង្អួតទស្សនិកជនថា លោកស្រលាញ់តែ នាងម្នាក់ គ្មានចិត្តប្រែប្រួលឡើយ ។

ជាការពិតណាស់ តារាសម្តែង និងជាវីជេ លោក រតនា នាពេលកន្លងមក ធ្លាប់មានស្នាមដំបៅ ដោយសារតែរឿងស្នេហា ដែលជាដើមចម ធ្វើឲ្យលោកសំងំ ខូចចិត្តព្យាបាលរបួសបេះដូង អស់ពេលជាច្រើនឆ្នាំ។ ទម្រាំតែលោកស្វែងរកអ្នក ស្អំបេះដូងបាន មិនមែនជារឿងងាយឡើយ ។ បន្ទាប់ពីតារារូបនេះ បង្ហាញមុខគូស្នេហ៍ថ្មី បញ្ឈឺចិត្តអតីតគូស្នេហ៍ចាស់ រួចមកគេឃើញគូស្នេហ៍ថ្មោងថ្មីមួយគូនេះ មានភាពផ្អែមល្ហែម ឱបរឹតគ្នាមិនចាញ់គូស្នេហ៍ដទៃទេ ។

តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងថ្ងៃខួបកំណើត របស់គូស្នេហ៍វ័យក្មេង វីជេ រតនា បានបង្ហាញកាយវិការ ឱបរឹត និងមានការបង្ហាញរូបថតសរសេរសារផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់ ប្រៀបដូចជាលលកញីឈ្មោលបេះ មិនចេញ ។ សារដែលលោកបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook នោះ បានសរសេរថា «រីករាយថ្ងៃកំណើតសម្រាប់អូន សូមជូនពរអូន មានសុខភាពល្អ ជោគជ័យការងារ និងប្រាថ្នាអ្វីបានសម្រេចបង សន្យាជាមួយអូនបង នឹងកាន់ដៃអូន រហូតលុះអវសសាន្តនៃជីវិត …»។ តាមរយៈសារខ្លីនេះ បានធ្វើឲ្យនារីៗជា ច្រើនមានការច្រណែន និងព្រឺសម្បុរ មិនតិចទេ ព្រោះតែស្នេហានេះផ្អែមល្ហែម ខ្លាំងពេកហួសពីការស្មាន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល