ស្ទើរតែមិនគួរឲ្យជឿ ៖ Li Congshu ច្រើនជាងអាជីពជាគ្រូបង្រៀន តែលោកក៏ជាអ្នកចែវទូកមួយរូប ផងដែរ មិនមែនប្រកបអាជីពមួយផ្សេងទៀតក្រៅពីគ្រូបង្រៀន ទៅធ្វើជាអ្នកចែវទូកនោះទេ តែ ហេតុ ផលតែមួយគត់ដែលគ្រូរូបនេះ សម្រេចទៅចែវទូក ពីព្រោះតែត្រូវចម្លងកូនសិស្សតូចរបស់ខ្លួន ពី ត្រើយម្ខាងទៅត្រើយម្ខាង ដើម្បីបានសិក្សារៀនសូត្រ។

ជារៀងរាល់ព្រឹក គ្រូ Li បានចាកចេញពីផ្ទះនៅវេលាម៉ោង ៧ និង ៣០នាទីព្រឹក រួចត្រូវធ្វើដំណើរថ្មើរ ជាង ប្រមាណ ២០នាទី ដើម្បីទៅដល់កំពង់ទឹក ទីនោះហើយដែលទូករបស់លោកចតនៅកំពង់ ខណៈលោកគ្រូផ្ទាល់ត្រូវចែវទូកទៅយកសិស្សតូចៗនៅឯត្រើយម្ខាងចំនួន ១៣នាក់ ដែលកំពុងតែ រង់ចាំលោកគ្រូមកចែវចម្លងយកទៅរៀន ។ គួរបញ្ជាក់ថា បើសិនលោកគ្រូ Li ពុំចំណាយពេលផ្ទាល់ ខ្លួនមកចែវទូកចម្លងនោះទេ នោះកូនសិស្សតូចៗទាំងអស់ ត្រូវដើររយៈចម្ងាយឆ្ងាយដល់ទៅ ២ម៉ោង បានទៅដល់សាលារៀន តែបើសិនជាធ្វើដំណើរតាមផ្លូវទឹកវិញ ចំណាយពេលត្រឹមតែ ៣០នាទី តែ ប៉ុណ្ណោះ ។ ក្រោយបញ្ចប់ការសិក្សា គ្រូ Li ក៏ត្រូវចែវចម្លងកូនសិស្សរបស់លោកទៅផ្ទះវិញដូចគ្នាដែរ ខណៈការធ្វើយ៉ាងដូចគ្នា គ្រូ Li បំពេញកាតព្វកិច្ចអស់រយៈពេលជាង ១០ឆ្នាំហើយ ។ កាតព្វកិច្ចដ៏គួរ ឲ្យកោតស្ងប់ស្ងែងលើសពីអាជីពជាគ្រូបង្រៀន ក្នុងរយៈពេល ៣០ឆ្នាំមកនេះ គ្រូ Li ពុំទទួលបាន ប្រាក់បន្ថែមនោះទេ តែអ្វីដែលលោកគ្រូទទួលបាននោះគឺ ទទួលបានការកោតស្ងប់ស្ងែង ពីគ្រូៗ ផ្សេងទៀត ក៏ដូចជាពីសំណាក់ មាតាបិតា និងអាណាព្យាបាលសិស្ស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណាអនឡាញ