(ញូវហ្សឺលែន)៖ ស្ត្រីម្នាក់រស់នៅប្រទេសញូវហ្សឺលែន បានយកសៀវភៅមួយក្បាល ត្រឡប់ទៅសងបណ្ណាល័យវិញ បន្ទាប់ពីនាងបានខ្ចីវា អស់រយៈពេលជាង៦០ឆ្នាំមកហើយ។

បណ្ណាល័យសហគមន៍ Epsom បានចែករំលែករូបភាពសៀវភៅ ដែលមានបញ្ជាក់ពីកាលបរិច្ឆេទខ្ចី តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៤៨ ដោយដាក់ថា អ្នកខ្ចីសៀវភៅដ៏អស្ចារ្យ បាន យកវាត្រឡប់មកសង បណ្ណាល័យវិញ ដែលនាងខ្ចីតាំងនៅវ័យក្មេង រហូតដល់៦០ឆ្នាំប្លាយ នៅពេលដែលផ្លាស់ទៅ Auckland ហើយច្រឡំ យកសៀវភៅទៅជាមួយ។

រយៈពេលប្រហែល ជាង៦៧ឆ្នាំទៅហើយ ដែលស្ត្រីមិនត្រូវបានស្គាល់ អត្តសញ្ញាណបានយកសៀវភៅ មកសងបណ្ណាល័យវិញ ប៉ុន្តែបើគិតជាទឹកប្រាក់ ដែលត្រូវសងក្នុងរយៈពេលខ្ចីនេះ កើនដល់ទៅ $17,000 ឯណោះ ពិតជាច្រើនមិនធម្មតាឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី