CamNews

ចាំដល់ពេលមានសមត្ថភាព អាចរកបាន ៣០០លានដុល្លារក្នុងរយៈពេល ៣០នាទី ពេលនោះ ចាំហៅឈ្មោះខ្ញុំថា Floyd

ព័ត៌មានកីឡា៖​ កំពូលកីឡាករប្រដាល់មិនដែលចាញ់ ​ជនជាតិអាមេរិក Floyd Mayweather និង កីឡាការិនី​​បោកច្របាប់ Ronda Rousey ដែលមិនធ្លាប់មានប្រវត្ដិចាញ់ដូចគ្នា បានប្រទាក់ពាក្យសម្ដី យ៉ាងខ្លាំងក្លា ចាប់តាំងពី ពានរង្វាន់កីឡាករឆ្នើមត្រូវបានធ្លាក់ទៅលើ Ronda Rousey ។

ស្ថិតក្នុងឱកាសពិធីទទួល ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ កីឡាការិនី Ronda Rousey បានលើកឡើងពីទុក្ខ​លំបាកជាច្រើនរបស់កញ្ញា ដែលស្ដែងចេញពីទង្វើររបស់ Floyd កន្លងមកធ្លាប់មើលងាយមនុស្សស្រីដូចជារួមកញ្ញាជាដើម។ Ronda Rousey ត្រូវបាន Floyd អះអាងថាមិនធ្លាប់បានស្គាល់នោះទេ កន្លងមក ដោយជាសមាសភាព​ អាជីពអ្នកកីឡាដូចគ្នាមុនពេលឈរឈ្មោះប្រជែងដណ្ដើមពានរង្វាន់ រហូតមកទល់ពេលនេាះកញ្ញាបាន​​ក្លាយជាម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ ហើយក៏ឆ្លៀតបោះពាក្យសម្ដី ខ្លាំងៗតបទៅវិញ ចង់ដឹងពីអារម្មណ៍ពិតរបស់ Floyd ក្រោយបរាជ័យ ដណ្ដើមយកពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ត្រូវធ្លាក់លើមនុស្សស្រី ដែល Floyd អះអាងថាមិនធ្លាប់បានស្គាល់។

Floyd Mayweather កាលពីថ្ងៃព្រហស្បត្ដិ៍ បានធ្វើសន្និសិតការសែត​ថ្លែងពីការជ្រើសរើស គូរប្រកួតចុងក្រោយ មុនពេលចូលនិវត្ដ ហើយក៏ឆ្លៀតឱកាស គាស់រំឭកពីពាក្យសម្ដីដែល Ronda Rousey បានលើក​ឡើង កាលពីទទួលពានរង្វាន់ប្រចាំឆ្នាំ ដោយតប ទៅវិញថា " ខ្ញុំមិនទាន់ឃើញមាន កីឡាករ កីឡាការិនីផ្នែក បោកច្របាប់ អាចរកចំណូលបានរហូតដល់ទៅ ៣០០ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣០ នាទី​នោះទេ ប្រសិនជានាង អាចធ្វើបាន ចាំពេលនេាះ​ ចាំហៅឈ្មោះខ្ញុំ Floyd Mayweather " ។

គួសបញ្ជាក់ផងដែរថា Floyd កាលពីព្រឹត្ដិការណ៍ប្រកួតជាមួយ ប៉ាក់គីអៅ អាចរកចំណូលបាន រហូតដល់​ទៅ ជាង ៣០០ លានដុល្លារ ខណៈដែល​បាក់គីអៅ អាចរកបានត្រឹមតែ ជាង ២០០ លានដុល្លាបន្ដិចបន្ដូចប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ គឹ​ Floyd បានជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងចំណោមអាជីពវិស័យកីឡា ដែលអាចរកចំណូលបានច្រើនជាងគេ​ប្រចាំឆ្នាំ ២០១៥ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport